ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​រិះគន់តំណាងរាស្រ្តបក្ស​ប្រឆាំងដែលចង់ឲ្យ​មានការផ្ទៀងផ្ទាត់​ផែនទីនៅស្នាក់ការគណបក្ស

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ថា”មានសមាជិក​គណបក្សសង្គ្រោះជាតិខ្លះ ​មិនមានការចំាបាច់​ទាល់តែសោះ ​ហើយមិន

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ថា”មានសមាជិក​គណបក្សសង្គ្រោះជាតិខ្លះ ​មិនមានការចំាបាច់​ទាល់តែសោះ ​ហើយមិន​មែន​ជា​ភារកិច្ចរបស់ពួកគេទេ​ នៅក្នុងប្រទេសមួយ​មានការបែងចែកមុខងារ​គ្នាច្បាស់លាស់ទំាងនីតិប្បញ្ញត្តិ ​ទំាងនីតិប្រតិបត្តិ ​ទំាងតុលាការ” ។

ដូច្នេះម្សិលមិញ​មានការលើក​របស់​តំណាងរាស្រ្ត​​របស់គណបក្សប្រឆាំង​ គឺខ្ញុំគិតថា ​ជាអំពើដែលមិនដឹងខ្យល់តែម្តង​ ព្រោះថា​មិនមែនជារឿងត្រូវយក​ទៅផ្ទៀងផ្ទាត់​ផែនទី​នៅក្នុងស្នាក់​ការគណបក្ស​ ឬក៍កន្លែង​រដ្ឋសភាក៍អត់ដែរ ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា​ “នេះជារឿងមួយដែលគេហៅថា ​យើងនឹងដឹងមិនដល់ ​យើងមានការសោកស្តាយ​ដោយសារតែជនជាតិខ្មែរដូចយើង​ ប៉ុន្តែ​បែរជាល្ងង់​របៀប​នេះ គឺយើងមានការ​សោកស្តាយទៅវិញ ​យើងចង់ឲ្យជនជាតិរបស់យើង ​ទោះបីថាគេជាបក្សប្រឆាំង ​ក៍ប៉ុន្តែគេគួរតែមាន​ការច្បាស់លាស់និង​យល់កិច្ចការលើសពីនេះ ​ប៉ុន្តែ​ជាអកុសល​គឺរឿងដេកមិនលក់ហើយធ្វើជាដេកលក់ ​បើនិយាយតាមមួយបែប​គឺគ្មានអ្នកណាថ្លង់ជាងមនុស្ស​ដែលមានត្រចៀកហើយមិនព្រមស្តាប់​ ហើយគ្មាន​អ្នកណា​ងងឹត​ជាងមនុស្សដែលមានភ្នែក ​មិនព្រមមើលទេ​ គឺអស់ត្រឹមប៉ុណ្ណឹងហើយ ​ហើយប្រសិនមានបញ្ហាអ្វីតទៅទៀត​ ច្បាប់យើងមាន” ។ “ខ្ញុំបាននិយាយ​លើកមុនហើយ ​អត់មាន ភាសាផែនទីក្លែងក្លាយ ​អត់មានភាសានេះតទៅទៀតទេ ​។ ការពិតយើងមានគ្រប់គ្រាន់អស់ទៅហើយ ​ប៉ុន្តែចាត់ទុកថា ​យើងបានបំភ្លឺចំពោះជនរួមជាតិ​កម្ពុជា ដើម្បីឲ្យយល់ កាន់តែច្បាស់ “។

សម្តេចតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ទំាងស្រុងខាងលើនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤​ កញ្ញា ២០១៥​ ក្នុងឱកាសសម្តេច​ប្រមុខរាជរដ្ឋាភិបាល​អាណត្តិទី៥ ដឹកនំា សម័យប្រជុំ​ពេញអង្គគណៈរដ្ឋមន្រ្តី​នៅវិមានសន្តិភាព ៕