ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​តាម​ទាន់​ប្រពន្ធ​នាំ​ប្រុស​ចូល​ផ្ទះ​សំណាក់​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់ខ្លួន​ទាំង​២នាក់

8 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី​៣ កញ្ញា បុរស​ម្នាក់​ត្រូវ​មិត្ត​ភក្តិ​ទូរ​ស័ព្ទ​មក​ប្រាប់​ថា ឃើញ​ប្រពន្ធ​របស់ខ្លួន​ដើរ​ចូល​ផ្ទះ​សំណាក់​ឡាលីនស្ថិត​ក្នុង​ភូមិ​ដើម​មៀន

ខេត្ត​កណ្តាល ៖ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី​៣ កញ្ញា បុរស​ម្នាក់​ត្រូវ​មិត្ត​ភក្តិ​ទូរ​ស័ព្ទ​មក​ប្រាប់​ថា ឃើញ​ប្រពន្ធ​របស់ខ្លួន​ដើរ​ចូល​ផ្ទះ​សំណាក់​ឡាលីនស្ថិត​ក្នុង​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ​ជាមួយ​ប្រុស​ម្នាក់​ទៀត​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​សំណាក់​នេះ ហើយ​បាន​ឃើញ​ប្រពន្ធ​របស់ខ្លួន​នៅ​ជាមួយ​ប្រុស​ម្នាក់​ពិត​មែន គឺ​នៅ​បន្ទប់​លេខ​២០៨ ក៏​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ និង​បាន​នាំ​ខ្លួនស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ​ទៅ​កាន់​ប៉ុស្តិ៍​ដើម​មៀន​ដើម្បី​បន្ត​មក​អធិការ​ដ្ឋាន​ចាត់​ការ​តាម​នីតិ​វិធី​។

បុរស​ជា​ប្តី​មាន​ឈ្មោះ​ហេង សុធី អាយុ​៣៤​ឆ្នាំ មុខ​របរ​ធ្វើ​ចំការ មាន​ទី​លំនៅ​ភូមិ​ព្រែក​ប្ញស្សី​ សង្កាត់​ព្រែក​ប្ញស្សី ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​លួច​នាំ​ប្រុស​ចូល​ផ្ទះ​សំណាក់​ឈ្មោះ​ញ៉ាន ស្រីអូន អាយុ​២៧​ឆ្នាំ ជា​អ្នក​លក់​ដូរ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​ និង​បុរស​ជា​សហាយ​ឈ្មោះ​នូ ចាន់ធា អាយុ​​៣៣​ឆ្នាំ ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរ​ស័ព្ទ​ ស្នាក់​នៅ​ភូមិ​ព្រែក​ប្ញស្សី​ សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តា​ខ្មៅ​។

ប្រភព​បាន​ឱ្យ​ដឹងទៀត​ថា ប្តី​ប្រពន្ធ​ទាំង​២នាក់​នេះ​បាន​ឈ្លោះ​ទាស់​ទែង​គ្នា​ តែ​គេមិន​បាន​ដឹង​ថា រឿង​អ្វី​ទេ ហើយ​ប្រពន្ធ​បាន​ចុះ​ចេញ​ពី​ផ្ទះ​មក​រស់​នៅ​ផ្ទះ​ជួលរយៈ​ពេល​ជាង​១ខែ​ហើយ ដោយ​មិន​ទាន់​បាន​លែង​លះ​គ្នា​​ដាច់​ស្រេច​នៅ​ឡើយ​ទេ​ គឺ​និយាយ​ថា​លែង​តែមាត់​ ក្រោយ​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​លួច​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ថ្មី​ដែល​ជា​អ្នក​បញ្ចូល​ភ្លេង​ទូរ​ស័ព្ទ​ និង​ធ្លាប់​ណាត់​គ្នា​ចូល​ផ្ទះ​សំណាក់​២-៣ដងហើយ ហើយ​ឭគេ​ថា បុរស​នេះ​ធ្លាប់​ឧបត្ថម្ភ​លុយ​​កាក់​ខ្លះៗដល់​ស្ត្រី​រូប​នេះ​ផង​ដែរ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព