ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​មួយ​ក្រុម​​ឆក់​ទូរស័ព្ទ iPhone 6 Plus មួយ​គ្រឿង​ ពី​បុរស​៣​ពេល​កំពុង​ជិះ​ម៉ូតូ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​ក្នុង​ដៃ​ប្រដាប់​ដោយ​ដំបង និង​ដាវ​សា​មូ​រ៉ៃ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ពី​បុរស​៣​នាក់ ពេល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បាន​សម្រេច ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ កញ្ញា

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​ក្នុង​ដៃ​ប្រដាប់​ដោយ​ដំបង និង​ដាវ​សា​មូ​រ៉ៃ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ពី​បុរស​៣​នាក់ ពេល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បាន​សម្រេច ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ កញ្ញា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។
 
ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​ហេង វាសនា អាយុ​៣១ ឆ្នាំ ជា​អាណិកជន​នៅ​កូរ៉េ ស្នាក់​នៅ​ភូមិ​ទ្រា​២ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មក​ពី​កម្មវិធី​ជួបជុំ​មិត្តភក្តិ ហើយ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ខណៈ​មក​ដល់​ចំណុច​កើតហេតុ គេ​ក៏​បាន​កាន់​ទូរ​ស័ព្ទ​​មួយ​គ្រឿង​ម៉ាក iPhone 6 Plus ពណ៌​មាស លើក​មក​និយាយ ស្រាប់តែ​ពេល​នោះ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ដែល​ពួន​សំងំ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ​បាន​ចេញ​មក​ឆក់​យក​ទូរស័ព្ទ​ពី​ខ្លួន​ពេល​កំពុង​អង្គុយ​លើក​ម៉ូតូ​ស្ទើរតែ​ដូ​ល ។

ភ្លាម​ៗ ពួក​គេ​ក៏​បាន​ចុះ​ទៅ​រក​ទូរស័ព្ទ​ពី​ជនសង្ស័យ​មួយ​ក្រុម​នោះ តែ​ដោយ​ក្នុង​ដៃ​ក្រុម​ជនសង្ស័យ​មាន​ទាំង​ដំបង និង​ដាវ​សាំ​មូ​រ៉ៃ យក​មក​ភ្ជង់​គំរាម មិន​ឱ្យ​ដេញ​តាម​មិន​ចឹ​ង​ពួក​ត្រូវជា​មិន​ខាន ។