ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​បក្សពួក​ចោរលួច​កាណូត​បា​ឡា​ស្មាច់​នៅ​ភូមិ​ថ្នល់​តា​សែង

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងសហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិតស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ស្រាវជ្រាវ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងសហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិតស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៦​នាក់ ជា​ជនជាតិ​វៀតណា​ម កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ​កញ្ញា ​​២០១៥ ដែល​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាពលួច​កាណូតបា​ឡា​ស្មាច់របស់​ប្រជាពលរដ្ឋ​នៅភូមិ​ថ្នល់​តា​សែង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ កាលពី​យប់​ថ្ងៃ​ទី២៦ ​សីហា ​​២០១៥ ។

​លោក ប៉ុ​ល វុ​ទ្ឋី ស្នងការ​រងទទួល​បន្ទុកការិយាល័យ​កណ្តាល​យុ​ត្តិ​ធ​ម៌បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​នេះ​មាន ១-​ឈ្មោះ ឡេ យ៉ាំ​ង​យូ អាយុ​១៨​ឆ្នាំ នៅ​ស្រុក​បរិបូរ​ណ៌ ២-​ឈ្មោះ ង្វៀ​ង យ៉ាំ​ងទៀង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​មិន​ប្រាកដ ៣-​ឈ្មោះ ឡេ យ៉ាំ​ង​សាវ អាយុ​៣៣​ឆ្នាំ , ៤​-ឈ្មោះ ឡេ យ៉ាំ​ងឡើយ អាយុ​៣០​ឆ្នាំ ៥-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​គេ​វ អាយុ​១៧​ឆ្នាំ និង​៦-​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ហួរ អាយុ​៣៥​ឆ្នាំ ទាំង​៤​នាក់​នេះ ខ្លះ​នៅ​ភូមិ​កណ្តាល ខ្លះ​នៅ​ភូមិ​ចុង​កោះ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ជាមួយ​គ្នា​។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុ​តាងដែល​ក្រុម​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួចពី​ប្រជាពលរដ្ឋ​មាន កាណូត​បា​ឡា​ស្មាច់៥​គ្រឿង ម៉ាស៊ីន​បា​ឡា៤​គ្រឿង អាំង​វ៉ែ​ទ័​រ​ឆក់​ត្រី២​គ្រឿង វិទ្យុ
ទាក់ទង​១​គ្រឿង អា​គុយ​២ និង​ឧ​បករ​ណ៍សម្រាប់​ជក់​គ្រឿងញៀនមួយ​ចំនួន​ទៀត ។

លោក​ស្នង​រង​រូប​នោះរំ​ឮ​កថា កាលពី​យប់​ថ្ងៃ​ទី​២៦ ​សីហា ​២០១៥ មាន​ករណី​លួច​កាណូតបា​ឡា​ស្មាច់​របស់​ប្រជាពលរដ្ឋនៅ​ភូមិ​ថ្នល់​តា​សែង ឃុំ​ស្វាយ​ជ្រុំ ពេល​នោះ​លោក​បាន​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​មុខសញ្ញា ចាស់ដែល​ធ្លាប់​លួច និង​ប្រើប្រាស់​គ្រឿងញៀន​កន្លង​មកទើបបាន​ដឹង​ថា ជនសង្ស័យទាំងនោះ​ខ្លះ​លាក់ខ្លួន​នៅ​ភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ដោយ​បាន​ពន្លិច​កាណូត​បា​ឡាស្មាច់​ទៅ​ក្នុង​ទឹកទន្លេ​នៅ​ទីនោះ និង​ខ្លះ​ទៀត​មក​លាក់ខ្លួន​នៅ​ភូមិ​ចុង​កោះ ហើយ​ក៏​ឈាន​ដល់​ការ​ចាប់ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។​

ជាង​នេះ​ទៅ​ទៀត ក្រុម​ជនល្មើស​ខាងលើ​នេះ គឺជា​បក្សពួក​ចោរលួច​កាណូតបា​ឡា​ស្មាច់ដែល​មាន​មេ​ខ្លោ​ង ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ភឿ​ក អាយុ​៤២​ឆ្នាំ មាន​ប្រ​ព​ន្ធឈ្មោះ ង្វៀ​ង ធី​ឌៀប ជា​មុខសញ្ញា​ចោរលួច​យ៉ាង​សកម្ម និង​ធ្លាប់​ជាប់​ព​ន្ធនាគារ​ច្រើន​ដង ពេល​នេះ​កំពុង​រត់គេច​ខ្លួន បន្ទាប់​ពីសមត្ថកិច្ច​ឆែកឆេរ​និងរឹបអូស​វត្ថុ​តាង​ជា​ច្រើនពី​ផ្ទះ​មេខ្លោង​ខាងលើ ក្នុង​នោះ​មាន​ទាំង​គ្រាប់កាំភ្លើង អាកា​៤៧ ចំនួន​៨៦​គ្រាប់ និង​បង់​ចំនួន​៤​ទៀត​ផង កាលពី​ថ្ងៃ​ទី២៧ ​សីហា ​​២០១៥៕
    ​