ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសម រង្ស៊ី ៖ បញ្ហា​ព្រំ​ដែន​មិន​មែន​ជាបញ្ហា​​រវាង​ CPP ​និង​ CNRP ទេ តែ​ជាបញ្ហា​រវាង​ខ្មែរ និង​វៀត​ណាម​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (​ហ្វេ​ស​ប៊ុ​ក​) នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា មិនមែន​ជា​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​ទេ ហើយ​ក៏​មិនមែន​ជា​បញ្ហារវាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ (CNRP) ។

ការ​ពិត ​គឺជា​បញ្ហា​រវាង​ខ្មែរ និង​វៀតណាម​ទេ ហើយ​បញ្ហា​នេះ ក៏​មិនមែន​ទើបតែ​កើតឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែរ ។ បើ​តាម​លោក​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភាបាន​សរសេរ​នៅព្រឹក​ថ្ងៃទី​០៤ សីហា ទៀតថា ការ​ពិត​គឺ​ខ្មែរ​យើងបាន​បាត់បង់​ទឹកដី​ក្នុង​ការ​ប្រឈម​នៅ​វៀតណាម​តាំងពី​៤០០​ឆ្នាំ​មក​ហើយ គឺ​តាំងពី​សម័យ​ស្តេច​ជ័យ​ជេដ្ឋា​ទី​២ ដែល​គ្រងរាជ្យ​​ចន្លោះ​ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ​១៦២៧​មក​ម្ល៉េះ ។