ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ន​រិះគន់​ថា​ព្រៃ​តំបន់​អភិរក្ស​ក្លាយទៅជា​ចម្ការ ពោត ដំឡូង​មី ខណៈ​មន្ត្រី​បរិស្ថាន​អះអាង​ថា ទន្ទ្រាន​ទុក​ចាក់សម្រាម​

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​កន្លែង ត្រង់​ចំណុច​ចាក់សម្រាម ស្ថិត​នៅ​ជាប់​ព្រំ ប្រទល់​ភូមិ​អូរ​ប្រើស និង​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​កន្លែង ត្រង់​ចំណុច​ចាក់សម្រាម ស្ថិត​នៅ​ជាប់​ព្រំ ប្រទល់​ភូមិ​អូរ​ប្រើស និង​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ថា​កំពុង​តែ​រលាយ​សាប​សូន្យ​ក្លាយទៅជា​ចម្ការពោត និង​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​បរិស្ថាន​ជា​បណ្តើរ​ៗ​​ហើយ ដែល​រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ការ​កាប់​ទន្ទ្រាន​រាន​យក​ដី​ដាំ​ដំណាំ​ពោត និង​ដំឡូង​មី​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ៗ ខណៈ​មន្ត្រី​បរិស្ថាន​ខេត្ត​អះអាង​ថា នេះ​ជា​ការ​កាប់​រាន​យក​ដី​ធ្វើ​ជា​កន្លែង​ចាក់សម្រាម​ទេ មាន​ទំហំ​រហូត​ដល់​ចំនួន​៣៤​ហិ​កតា​ឯណោះ ហើយ​ឥឡូវនេះ​ទើបតែ​កាប់​ឆ្ការ​បាន​ចំនួន​១៤​ហិ​កតា​ប៉ុណ្ណោះ នៅ​សល់​ចំនួន​២០​ហិ​កតា​ទៀត​ទើប​គ្រប់ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ខណៈ​ក្រុម​សារព័ត៌មាន និង​មន្ត្រី​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ (MJP) បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ សង្កេត​ឃើញ​កន្លែង​ខ្លះ​ត្រូវ​គេ​កាប់​រាន​ដាំពោត ដំឡូង​មី រហូត​ដល់​វែង​ៗ​អស់ហើយ រីឯ​កន្លែង​ខ្លះ​ទៀត ទើបតែ​កាប់​រាន​ដាំពោត​ដុះ​ខ្លី​ៗ​បន្ត​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព