ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គេ​តិចតួច​មិន​នៅ​ដោះស្រាយ បែរជា​រត់​ចោល​ម៉ូតូ​ស្កុប​ពី​ទៅ​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់​ចោល​ម៉ូតូ​បន្ទាប់​ពី​បាន​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់​ចោល​ម៉ូតូ​បន្ទាប់​ពី​បាន​បុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងថ្នល់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-0836 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​គួរសម ពេល​មក​ដល់​កន្លែង​កើតហេតុ​ក៏​វាក់​នឹង​ស្ត្រី​ម្នាក់​ដើរ​ឆ្លងថ្នល់​ហើយ​បុក​យ៉ាង​ពេញទំហឹង​ បណ្តាល​ស្ត្រី​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែក​មុខ បែក​មាត់ រង​បួស​ធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​​មិន​បាន​នៅ​ដោះ​ស្រាយ​គ្នា​នោះ​ទេ បែ​រ​ជា​រត់គេច​ខ្លួន​ ហើយ​ទុក​ម៉ូតូ​​ចោល​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​បងប្អូន​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕