ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ​ដោយ​មើលឃើញ​បទល្មើស​សេ​នេសាទ​ខុសច្បាប់​សម្បូរនៅ​ក្នុង​តំបន់​B6 ​​​ស្ថិត​នៅជាប់​​ព្រំ​ប្រ​ទល់​​៣​ឃុំ​ ​មាន​​ ឃុំ​រកា​អា ​ឃុំ​កង​តា​ណឹ​ង និង​ឃុំ​ស្តៅ ស្រុក​កងមាស

ខេត្តកំពង់ចាម​ ៖ ​ដោយ​មើលឃើញ​បទល្មើស​សេ​នេសាទ​ខុសច្បាប់​សម្បូរនៅ​ក្នុង​តំបន់​B6 ​​​ស្ថិត​នៅជាប់​​ព្រំ​ប្រ​ទល់​​៣​ឃុំ​ ​មាន​​ ឃុំ​រកា​អា ​ឃុំ​កង​តា​ណឹ​ង និង​ឃុំ​ស្តៅ ស្រុក​កងមាស ​​​ទោះបីជា​កម្លាំងសមត្ថកិច្ច​ចម្រុះ​​តែង​តែ​​ធ្វើការ​បង្ក្រាប​ជា​រឿយៗ​យ៉ាង​ណា​ក៏ដោយ​​ ក៏​បទល្មើស​នេសាទ​នៅ​​តែ​មាន​ដដែល  ។     

ហេតុ​ដូច្នេះ​​ហើយ​ ​ទើប ​លោក យុទ្ធ ប៊ូ​ថង ​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​និង​លោ​ក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ​បាន​ដឹកនាំ​កម្លាំង​​​ចុះ​បង្ក្រាប​បន្ត​​ទៀត ​ដោយ​​ធ្វើ​ឡើង​ស្ទើរ​ពេញ​១​ថ្ងៃ​ ​នៅ​ថ្ងៃទី​២ កញ្ញា ២០១៥ ​រឹប​អូ​ប​បាន​លូ​ស្បៃ​មុង​៨៩​មាត់​ របាំង​ស្បៃ​មុង​ប្រវែង
៤.៤៥០​ម៉ែត្រ ​បង្គោល​១.៣៣៥​ដើម ​ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៤៤៥​គីឡូក្រាម​ផង​ដែរ  ។

លោក​ អ៊ុ​ក ​ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​​​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទឹកទន្លេ​មេគ​ង្គ​បាន​​ជន់​លិច​តាម​បឹងបួរ​នានា​នោះ​នៅ​តំបន់B6 ស្រុក​កងមាស ​ដែល​មាន​បឹង​មួយ​ធំ​ជាងគេ​លាតសន្ធឹង​ដោយ​ជាប់​នឹង​ឃុំ​ចំនួន​៣​ខាងលើ ​​ថែម​ទាំង​​សម្បូរទៅ​ដោយ​បទល្មើស​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​ដែល​ក្រុម​ជនខិលខូច​ដាក់​ស្បៃ​មុង​ ចាប់​យក​ត្រី​គ្រប់​ប្រភេទ​ល្មើស​ទៅ​នឹង​ច្បាប់​នេសាទ​ ។

​លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ បាន​​បញ្ជាក់​ថា ​នៅ​តំបន់​ខាងលើ​សម្បូរ​ទៅដោយ​បទល្មើស​នេសាទ​ជា​ច្រើន ​គ្រាន់តែ​កម្លាំង​ដកថយ​ត្រឡប់​មក​អង្គភាព​វិញ​ គឺ​ក្រុម​ជនខិលខូចបាន​បន្ត​​​នេសាទ​ដដែល ​ហាក់បីដូចជា​ផ្គើនសមត្ថកិច្ច​ និងវែក​ចក​ដូច្នោះ​ដែរ ​​ទើប​ថ្នាក់លើ​​បន្ត​យកចិត្តទុកដាក់​ចុះ​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​កង​មាស ​សំដៅ​ធ្វើ​យ៉ាងណាឲ្យ​បទល្មើស​នេសាទ​បាន​ថមថយ​តិច​ទៅ​ៗ ​។

ក្នុង​ករណី​ប្រសិនបើ​ឃើញ​ជន​ដដែល​ៗ​​នៅ​​តែ​បន្ត​ប្រើប្រាស់​​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​នោះ​ ​សមត្ថកិច្ច​​នឹង​ចាប់​​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ច្បាប់​ ៕