ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ នឹងអញ្ជើញដឹកនំាកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅព្រឹកស្អែក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ ​គណៈរដ្ឋមន្រ្តីនឹងបើកសម័យប្រជុំពេញ​អង្គប្រចំាសប្តាហ៍​របស់ខ្លួននៅវិមានសន្តិភាព ​នាម៉ោង៨ព្រឹកថ្ងៃទី០៤​ កញ្ញា ២០១៥

រាជធានីភ្នំពេញ ៖ ​បើគ្មានអ្វីប្រែប្រួលនោះទេ ​គណៈរដ្ឋមន្រ្តីនឹងបើកសម័យប្រជុំពេញ​អង្គប្រចំាសប្តាហ៍​របស់ខ្លួននៅវិមានសន្តិភាព ​នាម៉ោង៨ព្រឹកថ្ងៃទី០៤​ កញ្ញា ២០១៥ ក្រោមអធិបតីភាព​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំខាងលើនេះ ​មានរបៀបវារៈសំខាន់ៗមួយចំនួន​ ដែលគណៈរដ្ឋមន្រ្តី​នឹងត្រូវធ្វើការពិភាក្សា ​និងអនុម័ត ។

ចំពោះលទ្ឋផលនៃ​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនិង​អនុសាសន៍សំខាន់ៗរបស់សម្តេចតេជោ ​ហ៊ុន សែន​ ដែលនឹងថ្លែងក្នុងសម័យ​ប្រជុំនៅព្រឹកស្អែកនេះ​​នឹងមានផ្សាយជូន​ជា​បន្តបន្ទាប់​នៅ​លើគេហទំព័រ និងសារព័ត៌មាន​កោះសន្តិភាព ៕