ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ហាង​ខារ៉ាអូខេ​បង្កប់​សេវា​ផ្លូវភេទ បន្ទាប់​ពី​បុរស​អា​ល្លឺ​ម៉​ង់​ម្នាក់​គាំងបេះដូង​ស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​គាំងបេះដូង​ស្លា.ប់​ភ្លាម​ៗ ខណៈ​កំពុង​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៥០​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ស្ថិត​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុងភូមិ​ថ្មី ក្រុម​៨ ភូ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៥០​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ស្ថិត​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុងភូមិ​ថ្មី ក្រុម​៨ ភូ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹ​ថា ជន​រង​គ្រោះ​ឈ្មោះ ECKARO JOACHIM អាយុ​៦៤​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ។ ចំណែក​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្មោះ ថៃ កូ​ឡាប ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។

ក្រោយ​ពី​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយសារ​គាំងបេះដូង​។

ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​រិះគន់​ថា មក​ពី​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ ទើប​មុខរបរ​រកស៊ី​ផ្លូវភេទ​នេះ​អាច​បើក​បាន​ទាំង​រលូន ដោយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​, អាហារ​ដ្ឋា​ន និង​ខារ៉ាអូខេ ហើយ​ទាល់តែ​មាន​ហេតុការណ៍​បែប​នេះ ទើប​បែកធ្លាយ​ថា ក្នុង​ហាង​នោះ​មាន​សេវា​ផ្លូវភេទ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព