ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​រដ្ឋ​បាល​ក្នុង​ភូមិ​ស្នោ ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​បាន១២នាក់​

8 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ជន​ជាតិ​វៀត​ណាម​​ស្នាក់​នៅ​ខុស​ច្បាប់​ចំនួន​១២​នាក់​ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ក្រសួង​ចុះ​ឃាត់​ខ្លួន​នៅ​ចំណុច​ភូមិ​ស្នោ​ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០១៥

ខេត្ត​តាកែវ​ ៖ ជន​ជាតិ​វៀត​ណាម​​ស្នាក់​នៅ​ខុស​ច្បាប់​ចំនួន​១២​នាក់​ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ក្រសួង​ចុះ​ឃាត់​ខ្លួន​នៅ​ចំណុច​ភូមិ​ស្នោ​ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០១៥ រួច​ធ្វើ​សំណុំ​បែប​បទ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​។

ប៉ូលិស​ការិយាល័យ​អន្តោ​ប្រវេសន៍​ខេត្ត​បាន​និយាយ​ថា អនុវត្ត​ទៅ​តាម​បទ​បញ្ជា​ពី​លោក​​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​អនុវត្ត​បទ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នង​ការ​​នគរ​បាល​ខេត្ត​តាកែវ​ផង​នោះ ការិយាល័យ​អន្តោ​ប្រវេសន៍​ខេត្ត​បាន​សហការ​ជាមួយ​ប៉ូលិស​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​បាន​ចុះ​ស្រាវ​ជ្រាវ​ និង​ត្រួ​ត​ពិនិត្យ​នៅ​ចំណុច​ភូមិ​ខាងលើ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ចំនួន​១២​នាក់ ក្នុង​នោះ​ស្រី​៨​នាក់​រួច​នាំ​មក​សាក​សួរ​នៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​ខេត្ត​ ។

លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុក ច័ន្ទ​កុសល ស្នងការ​រង​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​វៀត​ណាម​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ខុស​ច្បាប់​ទាំងនោះ​ចូល​មក​តាម​ច្រក​បាវិត​ ខេត្ត​ស្វាយ​រៀង​ ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំ​ដិន និង​ច្រក​ទ្វារ​ទ្វេ​ភាគី​កំពង់​ក្រសាំង ដែល​មក​ស្នាក់​នៅ និង​បម្រើ​ការ​ងារ​មិន​ស្រប​ច្បាប់​ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់​ ហើយ​​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​១២​នាក់​នេះ​នឹង​ស្នើ​សុំ​បញ្ជូន​ទៅ​អគ្គនាយក​​ដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​ចាត់​វិធាន​ការ​បន្ត​៕

 

​​