ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​​ក្រឡាប់​រថយន្ត​ខ្លួនឯង​

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​​ជា​​អ្នក​បើក​បរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​​​មួយ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​មក​​គ្លីនិកឯកជន​ភ្លាម​ៗ​ ​បន្ទាប់​ពី​ក្រឡាប់​រថយន្ត​ធ្លាក់​ចូលក្នុង​​កូន​​​ជ្រោះ​មួយ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​​ជា​​អ្នក​បើក​បរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​​​មួយ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​មក​​គ្លីនិកឯកជន​ភ្លាម​ៗ​ ​បន្ទាប់​ពី​ក្រឡាប់​រថយន្ត​ធ្លាក់​ចូលក្នុង​​កូន​​​ជ្រោះ​មួយ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២ ​ក​ញ្ញា ​​២០១៥ ត្រង់​ចំណុច​ចំណោត​អូ​ត្រាវ ស្ថិត​ក្នុងភូមិ​១ ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ  ។

​លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការ​​នគរ​បាល​រង​ខេត្ត​​ បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍កាលពី​យប់​ថ្ងៃ​ទី​២ ​ក​ញ្ញា ​​ដោយសារ​តែ​រថយន្ត​​របស់​ជន​រង​គ្រោះ​​​ពណ៌ក្រហម ​ពាក់​ស្លាក​លេខភ្នំពេញ3B-3684 ​មួយ​គ្រឿង ​បើកបរ​ដោយ​ឈ្មោះ ជួន វាសនា ​អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ ​បើក​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា ​​ក៏​បណ្តាល​ឱ្យ​​បែប​នេះ ​។

​ក្រោយ​កើតហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ កញ្ញា ​២០១៥ ម្ចាស់​ក្រុមហ៊ុន​បាន​ស្ទួ​ច​រថយន្ត​របស់​ខ្លួនយក​ទំនិញ​ចេញ ហើយ​​ដឹក​រថយន្ត​ដែល​​​រង​ការ​ខូចខាត​ស្ទើ​រទាំងស្រុង យក​ទៅ​កាន់​ក្រុមហ៊ុន ​។ ចំណែក​ឯជន​រង​គ្រោះ​កំពុង​សម្រាក​​ព្យា​បាល​​នៅ​ក្នុង​​គ្លីនិក​ឯកជន​​​ ៕​