ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​លុ​ច្ស​ស៊ី​សបើក​កៀរអ្នក​ជិះ​ម៉ូតូ​របួសធ្ងន់ រួច​បើក​គេចខ្លួនបាត់​ស្រមោល

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​លុ​ច្ស​ស៊ី​ស​មួយ​គ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​បើក​ទៅ​កៀរអ្នក​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​មួយ​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេង ស៊េ​រី​ចាស់ ឌ.៥៨០៣ ភព​១

រាជ​ធានីភ្នំពេញ ៖ រថយន្ត​លុ​ច្ស​ស៊ី​ស​មួយ​គ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​បើក​ទៅ​កៀរអ្នក​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​មួយ​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេង ស៊េ​រី​ចាស់ ឌ.៥៨០៣ ភព​១ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹងថ្នល់រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។
 
ហេតុការណ៍​គ្រោះថ្នាក់ខាងលើ​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១ ​និង​២០​នាទី​យប់​ឈាន​ចូលថ្ងៃ​ទី​៣ ​កញ្ញា ​​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ២៧១ ក្នុង​សង្កាត់​បឹ​ក​សាឡា​ង ខណ្ឌទួលគោក ខាងត្បូង​វិទ្យាល័យ​ជា​ស៊ីម​សា​មគ្គី ។
 
ដោយឡែក​អ្នកបើកបររថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ចំណែក​ជន​រង​គ្រោះ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ដោយ​បើកបរម៉ូតូ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​ជិះ​មក​ដល់​ចំណុច​កើត​ហេតុហួស​វិទ្យាល័យ​ជា​ស៊ីមសាមគ្គីប្រហែល២០​ម៉ែត្រស្រាប់តែ​រថយន្ត​បង្កបើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ២៧១ ក្នុង​ទិស​ដៅស្របគ្នា​ជាមួយ​ម៉ូតូក៏​ជ្រុល​ចង្កូតទៅ​កៀរ​ម៉ូតូធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួលបោក​នឹង​ថ្នល់ របួសធ្ងន់​តែ​ម្តង ។
 
ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍បាន​ឲ្យ​ដឹង​ថា ពេល​រថយន្ត​បើក​កៀរ​ម៉ូតូជន​រង​គ្រោះ​ហើយ មិន​បាន​ឈប់​មើល​នោះ​ទេក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ ។ ចំណែក​ជន​រង​គ្រោះត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ហៅ​រថយន្ត​សង្គ្រោះដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ជិត​នោះ​​ ៕