ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោក​អាម៉ាឌីណឺ​ហ្សាដ ៖ អ៊ីស្រាអែល​មិនអាច​វាយ​ប្រហារ​អ៊ីរ៉ង់់​បាន​ឡើយ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៣៩

ប្រមុខកងទ័ពអ៊ីស្រាអែលដែលទើបតែងតាំង

គេហទំព័របរទេស

ប្រមុខកងទ័ពអ៊ីស្រាអែលដែលទើបតែងតាំង

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ម៉ាមូដ អាម៉ាឌី​ណឺ​ហ្សាដ ថ្លែង​កាលពីថ្ងៃទី​៥ កញ្ញា ថា អ៊ីស្រាអែល​មិនអាច​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​បាន​ឡើយ ដោយ​លោក​បាន​ច្រានចោល​ចំពោះ​ការ​ប្រលយ​ពាក្យ​​វាយប្រហារ​របស់អ៊ីស្រាអែល​លើ​ប្រទេស​របស់​លោក​ចំពោះ​សកម្ម​ភាព​នុយ​ក្លេ​អ៊ែរ ។ លោក​អាម៉ាឌីណឺហ្សាដ ថ្លែង​ថា អ៊ីស្រាអែល​ដែល​ជា​ប្រទេស​កាន់​សាសនា​ជ្វីហ្វ​​មាន​ភាព​ផុយស្រួយ​ណាស់​មិន​​អាច​វាយ​ប្រហារ​អ៊ីរ៉ង់​បាន​ឡើយ ។
លោក​ម៉ាមូដ អាម៉ាឌីណឺ​ហ្សាដ បាន​ថ្លែង​ដូច្នេះ​​​ក្នុង​ឱកាស​នៃ​សន្និសីទ​​កាសែតមួយ​ដែល​រៀបចំ​ឡើង​នៅ​ក្នុងទី​ក្រុង​ដូហា ប្រទេស​កាតារ ។ លោកអាម៉ាឌីណឺ​ហ្សាដ បានអញ្ជើញ​ទៅដល់​ទី​ក្រុង​ដូហា កាលពីថ្ងៃទី​៥ កញ្ញា ដើម្បី​ជួប​ពិភាក្សា​​ជាមួយ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កាតារ Emir Sheikh Hamad bin Khalifa Al Thani ។

លោក​អាម៉ាឌីណឺ​ហ្សាដ ថ្លែង​ថា ពុំ​មាន​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​ឡើយ ហើយ​រាល់​ការ​គំរាម​​កំហែង​ទាំង​អស់ដែល​លេច​ចេញ​ពីអ៊ីស្រាអែល និង​សហរដ្ឋ​អាេមរិក​ជា​រឿង​ដែលគ្មាន​អ្វីត្រូវ​ព្រួយ​បារម្ភ​ឡើយ​ ។​ លោក​​ប្រធាធិបតី​បានថ្លែង​បន្តទៀត​ថា អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ហើយ​​អាច​វាយ​ប្រហារ​​ប្រឆាំង​ការ​ឈ្លាន​ពាន​ និង​ការ​រំលោភ​បំពាន​ទាំងឡាយ ។ ប្រទេស​លោក​ខាង​លិច​ និងអ៊ីស្រាអែល​បាន​និង​កំពុង​​សង្ស័យ​ថា អ៊ីរ៉ង់​​​បន្ត​កម្មវិធីនុយ​ក្លេ​អ៊ែរ​សំរាប់​ទិសដៅយោធា​របស់ខ្លួន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
 

qbmore - Cambodia Advance Communication Ltd