ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កន្ទុយ​រ៉ឺម៉កម៉ូតូ​ដែល​គេ​យក​មក​​ផ្លុ​ង​ចោល​ក្នុង​ប្រឡាយ​

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ កន្ទុយ​រ៉ឺម៉កម៉ូតូ​ដែល​គេ​យក​មក​ផ្លុង​ចោល​នៅ​ក្នុង​ប្រឡាយ​ជាប់​ផ្លូវ​សង្ស័យ​ជា​ករណី​ចោរប្លន់​ ឫ​លួច​បាន​ហើយ​យក​មក​ទម្លាក់​​ចោល​កាលពី​វេលា​ម៉ោង​១២​​និង៣០​​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​៣​

​រាជ​ធានីភ្នំពេញ ៖ កន្ទុយ​រ៉ឺម៉កម៉ូតូ​ដែល​គេ​យក​មក​ផ្លុង​ចោល​នៅ​ក្នុង​ប្រឡាយ​ជាប់​ផ្លូវ​សង្ស័យ​ជា​ករណី​ចោរប្លន់​ ឫ​លួច​បាន​ហើយ​យក​មក​ទម្លាក់​​ចោល​កាលពី​វេលា​ម៉ោង​១២​​និង៣០​​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​៣​ កញ្ញា ​២០១៥​ ​ស្ថិត​នៅ​ក្នុង​ប្រឡាយ​ផ្លូវលេខ​​២០០៤​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​ប្រទះ​ឃើញ​កន្ទុយ​រ៉ឺម៉កម៉ូតូ​ខាង​លើ​នេះ​​​ក្រឡាប់​ផ្ងារជើង នៅ​ក្នុង​ប្រឡាយ​តាម​ផ្លូវ​​លេខ​២០០៤​ជាប់​របង​បុរី​វិឡា​អ័​រ​គី​ដេ ដោយ​សង្ស័យ​ថា​ជា​ករណី​ចោរលួច​ឬ​ប្លន់​បាន​ហើយ​ក៏​បាន​ដោះ​យក​តែ​ម៉ូតូ​រួច​ជិះ​យក​មក​​​ផ្លុង​ចោល​តែ​ម្តង​ ។

​សមត្ថកិច្ច​បាន​ដឹក​យក​កន្ទុយ​រ៉ឺម៉កម៉ូតូ​ខាងលើ​នេះ​​ទៅ​រក្សារ​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​សែន​សុខ ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រ៉ឺ​ម៉កម៉ូតូ​​ខាងលើ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​​ ៕