ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ឈ្លោះ​គ្នា​បោក​កែវ​ផ្អើល​ពេញ​ហាង​បុប្ផារាជ​ធានី​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី២ កញ្ញា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចូល​ផឹក​ស៊ី​ក្នុង​ភោជនីយ​ដ្ឋាន​បុប្ផា​រាជ​ធានី​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី២ កញ្ញា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចូល​ផឹក​ស៊ី​ក្នុង​ភោជនីយ​ដ្ឋាន​បុប្ផា​រាជ​ធានី​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ ហើយ​បង្ក​ជា​ទំនាស់​ឈ្លោះ​ទាស់​ទែង​គ្នា​បោក​កែវ​ក្នុង​ហាង​ និង​ផ្ទុះ​អាវុធ​​១​គ្រាប់​។ ទោះ​ជា​យ៉ាង​ណា​ សមត្ថ​កិច្ច​មូល​ដ្ឋាន​អះអាង​ថា មិន​មាន​ផ្ទុះ​អាវុធ​ទេ​ គ្រាន់តែ​ឈ្លោះ​គ្នា​បោក​កែវ​ប៉ុណ្ណោះ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់​បាន​ចូល​ផឹក​ស៊ី​នៅ​ភោជនីយ​ដ្ឋាន​​ខាង​លើ​ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ទាស់​សំដី​គ្នា​ឯង​ហើយ​បោក​កែវ​ផ្អើល​ពេញ​ហាង​ ​ដែល​តាម​សាក្សី​ថា មាន​ផ្ទុះ​អាវុធ​១គ្រាប់​ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​ចូល​ផឹក​ស៊ី រួម​ទាំង​ស្ត្រី​បុគ្គ​លិក​ក្នុង​ហាង​ផ្អើល​រត់​គេច​ខ្លួន​។

ភ្លាមៗ​នោះ​សន្តិ​សុខ​បាន​បិទ​ទ្វារហាង​ ហើយ​ដេញ​អ្នក​បង្ក​ហេតុ​ចេញ​ទៅ​ក្រៅ ពេល​ចេញ​ទៅ​ដល់​ក្រៅហើយ​ពួក​គេ​បន្ត​​ទាស់​គ្នា​នៅ​មុខ​ហាង​ទៀត​ មួយ​សន្ទុះ​ក្រោយ​មក​ក៏​មាន​អ្នក​មកអន្តរាគមន៍​នាំជន​បង្ក​ទៅ​បាត់ ដោយ​មិន​រំខាន​ដល់​សមត្ថ​កិច្ច​​​ទេ ​។ ​ជន​បង្ក​នោះ​ត្រូវ​គេ​ស្គាល់​ថា ជា​ប៉ូលិស​អន្តរាគមន៍​ម្នាក់​នៅ​ខណ្ឌ​ប្ញស្សី​កែវ​៕