ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំ​ញៀន​៦០,៩​ក្រាម​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ង មុនី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤ និង ១៥​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស​ ចំនួន​៦០,៩​ក្រាម រថយន្ត​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ចំពោះ​លទ្ធផល​ដែល​កម្លាំង​ជំនាញ​អនុវត្ត​បាន​ទទួល​ជោគជ័យ​នេះ គឺ​ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជំរុញ​ណែនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ ​ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស៊ើបអង្កេត ស្រាវជ្រាវ របស់​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ទើប​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​នេះ​បាន ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ អ៊ុ​ង មុនី រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ហើយ ដើម្បី​ចាត់ការ​តាម​និ​តិ វិធី​ច្បាប់ ៕