ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិបត្តិការ​៣០​ម៉ោង ​ក្របួច​បាន​​​ជន​សង្ស័យពាក់​ព័ន្ធ​គ្រឿង​ញៀន​ប្រុស​ស្រី​៥នាក់​ ​

8 ឆ្នាំ មុន

​ខេត្ត​ស្វាយ​រៀង ៖ ​សមត្ថកិច្ចនគរ​បាល​ខេត្ត បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញ​ដូរគ្រឿងញៀ.ន​​​ ​​ដោយ​ចាប់​បាន​មេ​ខ្លោង​​​ម្នាក់ ​បក្ខ​ពួក​៤នាក់​​ទៀត ​​​​និង​ដក​ហូត​បាន​​​ថ្នាំ​​ញៀន​​ប្រភេទ​ម៉ាទឹកកក​​ចំនួន​៥២​កញ្ចប់​តូច និង​៤កញ្ចប់​ធំ

​ខេត្ត​ស្វាយ​រៀង ៖ ​សមត្ថកិច្ចនគរ​បាល​ខេត្ត បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញ​ដូរគ្រឿងញៀន​​​ ​​ដោយ​ចាប់​បាន​មេ​ខ្លោង​​​ម្នាក់ ​បក្ខ​ពួក​៤នាក់​​ទៀត ​​​​និង​ដក​ហូត​បាន​​​ថ្នាំ​​ញៀន​​ប្រភេទ​ម៉ាទឹកកក​​ចំនួន​៥២​កញ្ចប់​តូច និង​៤កញ្ចប់​ធំ ព្រម​ទាំង​សម្ភារ​វេច​ខ្ចប់​​​ថ្នាំ​ញៀន​មួយ​​ចំនួន​ទៀត ។​ ​ប្រតិបត្តិ​ការ​​នេះ​ធ្វើ​ឡើង​​អស់​រយៈ​ពេល​៣០​ម៉ោង ចាប់​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១ ​​​រហូត​ដល់​​ថ្ងៃទី​២ កញ្ញា ​​២០១៥ ​នៅ​ក្រុង​ស្វាយ​រៀង ។

​មន្ត្រី​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​​ថា ​​ជន​សង្ស័យ​ទាំង​៥នាក់​ដែល​​ចាប់​ខ្លួន​​ខាង​លើនេះ មាន ១-​ឈ្មោះ ​ភោគ សារ៉ាត់ ​ភេទ​ស្រី អាយុ​​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​អង្គប់ ស្រុក​ស្វាយ​ទាប ទើប​​ចេញ​ពី​ពន្ធនាគារ​​បាន​៣​ខែ ​(ជា​មេ​ខ្លោង) ​២-​​ឈ្មោះ យស់ សៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​​រស់នៅ​​ក្នុង​ភូមិ​សាមគ្គី​ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ​៣-ឈ្មោះ ​សំ ស៊ីណាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​៤-ឈ្មោះ ​ឡេង សុវណ្ណ​ដារីកា ​ភេទស្រី រស់នៅ​ក្នុង​ភូមិ​មេ​ភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និង​៥-ឈ្មោះ ម៉ៅ ​ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​​ក្នុង​ភូមិ​​ចុង​ព្រែក​​ សង្កាត់​​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ​។ ​

ជន​សង្ស័យ​​ប្រុស​ស្រីទាំង​៥នាក់​ និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត ៕

ព័ត៌មាន​​​​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកា​សែត​កោះ​សន្តិភាព​