ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កម្មករ​ហត់​ពេក​បែកគំនិត​ចូល​លួច​ប្រាក់​អ្នកស្រុក​​ ​ត្រូវ​ចាប់ខ្លួន​​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖ ​បុរស​ម្នាក់​​ត្រូវ​ប្រជាពលរដ្ឋ​​​ប្តឹង​សមត្ថកិច្ច​ព័ទ្ធចាប់ខ្លួន​បាន​​​កាលពី​វេលា​ម៉ោង​២រំលង​អធ្រាត្រ ​ថ្ងៃ​ទី​២​ កញ្ញា​ ២០១៥​ នៅ​ភូមិ​ជប់​ព្រីង​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទ៍

ខេត្តស្វាយរៀង​៖ ​បុរស​ម្នាក់​​ត្រូវ​ប្រជាពលរដ្ឋ​​​ប្តឹង​សមត្ថកិច្ច​ព័ទ្ធចាប់ខ្លួន​បាន​​​កាលពី​វេលា​ម៉ោង​២រំលង​អធ្រាត្រ ​ថ្ងៃ​ទី​២​ កញ្ញា​ ២០១៥​ នៅ​ភូមិ​ជប់​ព្រីង​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទ៍ បន្ទាប់ពី​​ចូល​លួច​ប្រាក់​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ជា​បន្ត​បន្ទាប់យក​ប្រាក់​បាន​៣៦០.០០០​រៀល​​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ញ៉ យ៉ោ​ម​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​មុខរបរ​កម្មករ​បើក​ម៉ាស៊ីន​ច្រូតស្រូវ មាន​ទីលំនៅ​ភូមិ​គ​គ ​ឃុំ​អង្គរ​ទ្រ​ត ​ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង ​ហើយ​បាន​មក​ស៊ីឈ្នួល​បើក​ម៉ាស៊ីន​ច្រូតស្រូវ​នៅ​ភូមិ​គោ​គ​ព្រីង​ លុះ​ពេល​យប់​ក៏​ចេញ​ដើរ​លប​លួច​ចូល​ផ្ទះ​អ្នកស្រុក​ចំនួន​៣​ផ្ទះ​លួច​បាន​ប្រាក់​ខ្មែរ៣​សែ​ន​រៀល ​និង​ប្រាក់​វៀតណាម​៣​សែន​ដុ​ង​ស្មើ​៦​ម៉ឺន​រៀល ត្រូវ​​ម្ចាស់ផ្ទះ​​ដឹង​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ភូមិ​ក៏​នាំ​គ្នា​ដេញព័ទ្ធចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ និង​ក៏​សាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​នៅ​វេលា​ម៉ោង​៤​​រសៀល​នេះ​៕