ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​លើ​ផ្ទៃ​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១១

8 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​នូវ ​សំណាង ​អភិបាល​នៃ​គ​ណៈអភិបាលស្រុក​លើក​ដែក ​និង​ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព​ស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​​២០១៥ ​

ខេត្ត​កណ្តាល ៖ ​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​នូវ ​សំណាង ​អភិបាល​នៃ​គ​ណៈអភិបាលស្រុក​លើក​ដែក ​និង​ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព​ស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​​២០១៥ ​លោក​សោម​ ផល្លា​ អភិបាលរង​ស្រុក​ និង​ជា​អនុប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​ជលផល​សង្កាត់​ ​ប៉ូលិស​ ប៉េ​អឹ​ម​ យោធា​ ​សហគមន៍ ​​អាជ្ញាធរ​ភូមិ​​-ឃុំ ​និង​តំណាង​ប្រជា​ពលរ​ដ្ធ​ស្ម័គ្រ​ចិត្ត​សរុប​១៧​នាក់​ ទូក​កាណូត​ម៉ា​ស៊ី​ន​៤ ​បាន​ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នា​រដូវ​បិទ​នេសាទ​លើ​ផ្ទៃ​បឹង​តំបន់​អតីត​ឡូ​ត៍នេសាទ​លេខ​១១​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំសណ្តារ​ និង​ឃុំក្អម​សំណ​ស្រុក​លើក​ដែក។

ជា​លទ្ធ​ផល​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នា​ព្រឹក​នោះ​រឹបអូស​បាន​ព្រួល​ស្បៃ​មុង​ប្រវែង​១.៤០០​ម៉ែត្រ​ មាត់​លូ​ស្បៃ​មុង​ចំនួន​២៩​មាត់​លូ​ ណ​រ៉ាវ​១១​មាត់​ ព្រួល​សាច់​អួន​ប្រវែង​៥៥០​ម៉ែត្រ​ ​លប​ក្តាម​៦០​លប​​បង្គោល​ចម្រុះ​ចំនួន​២.៥៥០​ដើម និង​បាន​ដោះ​លែង​កូន​ត្រី​ចម្រុះ​ចេញពី​ស្បៃ​មុង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​២៥​គីឡូក្រាម​ផង​ដែរ​។​

ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនេះ​ត្រូវ​បាន​កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ចំណុច​ទីទួល​កន្លែង​បង្ក្រាប​នេះ​តែ​ម្តង​៕​​