ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់​ខ្លួន​​សកម្ម​ជន​អង្គ​ការ​៣នាក់ ៖ ពលរដ្ឋ​មួយ​ក្រុម​តវ៉ា​​ឱ្យ​ដោះ​លែង ​មួយ​ក្រុមទៀតប្រឆាំង

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ ការ​តវ៉ា​ដ៏​រ៉ាំរ៉ៃ​មួយ​ដែល​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​ទី​១៩ សីហា ២០១៥ រហូត​ដល់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ពី​១៥​នាក់ ទៅ​២០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ​មក​ពី​តំបន់​អា​រ៉ែ​ង​ខ្លះ និង​ក្រុម​បះបោរ​មក​ពី​ខេត្ត​ផ្សេង​ៗ​​ទៀត តវ៉ា​នៅ​មុខ​សាលា​ដំបូង​​ខេត្តកោះកុង សុំ​ឱ្យ​មានការ​ដោះ​លែង​​យុវជន​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​​ចាប់​ឃុំខ្លួន​តាំងពី​ថ្ងៃ​១៩

ខេត្តកោះកុង ៖ ការ​តវ៉ា​ដ៏​រ៉ាំរ៉ៃ​មួយ​ដែល​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​ទី​១៩ សីហា ២០១៥ រហូត​ដល់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ពី​១៥​នាក់ ទៅ​២០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ​មក​ពី​តំបន់​អា​រ៉ែ​ង​ខ្លះ និង​ក្រុម​បះបោរ​មក​ពី​ខេត្ត​ផ្សេង​ៗ​​ទៀត តវ៉ា​នៅ​មុខ​សាលា​ដំបូង​​ខេត្តកោះកុង សុំ​ឱ្យ​មានការ​ដោះ​លែង​​យុវជន​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​​ចាប់​ឃុំខ្លួន​តាំងពី​ថ្ងៃ​១៩ សីហា ២០១៥ រហូត​មក ខណៈ​​ពេល​យុវជន​ទាំង​៣​នាក់​ បាន​ដឹកនាំ​​​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​​ អះអាង​ខ្លួន​ជា​សកម្មជន​របស់​អង្គ​ការ​​មាតា​ធម្មជាតិ ចូ​ល​ទៅ​បង្កចលា​ចល អសន្តិសុខ ក្នុង​ម៉ោង​រដ្ឋបាល​​របស់​សាលាស្រុក​​បទុម​សាគរ កាលពី​ចុងខែ​កក្កដា និង​ដើម​ខែ​សីហា ២០១៥ កន្លង​ទៅ ។

មិនតែ​ប៉ុណ្ណោះ បាន​ធ្វើការ​​រារាំង​ដល់​ក្រុមហ៊ុន​បូម​​ខ្សាច់​មួយ​ឈ្មោះ​ដាយ​រិច អេ​សេស (Diric Acces) នៅ​ព្រែក​អណ្តូងទឹក បំផ្លាញ​គ្រឿង​ចក្រ និង​ជេរ​ប្រមាថ​​កម្មករ​បូម​ខ្សាច់ និង​អូស​​ជន្លៀស​សា​ឡង់​យក​ទៅ​លាក់​ដូច​ជា​សកម្មភាព​​ប្លន់​យ៉ាង​ដូច្នេះ ។

ប្រភព​ពី​​ខេត្តកោះកុង​​រាយការណ៍​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ នេះ មាន​ប្រជាពលរដ្ឋ​មក​ពី​២​សង្កាត់ គឺ​សង្កាត់​ដង​ទង់ និង​សង្កាត់​ស្មាច់​មាន​ជ័យ​ចំនួន​ប្រមាណ​ជាង​១៣០​នាក់ បាន​មក​ធ្វើការ​តវ៉ា​ប្រឆាំង​​ និង​បណ្តេញ​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ដោយ​បាន​ចោទ​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​រំខាន​ដល់​ការ​ប្រកប​មុខរបរ​រកស៊ី​របស់​ពួក​គាត់​អស់​ជា​ច្រើន​ថ្ងៃ ។

មិនតែប៉ុណ្ណោះ ក្រុម​ពលរដ្ឋ​ដែល​មក​បណ្តេញ​អ្នក​តវ៉ា​រ៉ាំរ៉ៃ​ទាំងនោះ​ថា កុំ​ធ្វើ​អ្វី​តាមតែ​ការ​បញ្ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ។