ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែរ​-បរទេស​ផ្នែក​កសិ​កម្ម​ចុះ​សិក្សា​យក​បទ​ពិសោធន៍ពី​ស្ថានីយផលិត​ពូជ​ត្រី​៧មករា​

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ និង​និស្សិត​មក​ពី​ប្រទេស​ឆែកសរុប​៣០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា បាន​ចុះ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បទ​ពិសោធន៍​ជាក់​ស្តែង​​

ខេត្ត​កណ្តាល​ ៖ និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ និង​និស្សិត​មក​ពី​ប្រទេស​ឆែកសរុប​៣០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា បាន​ចុះ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បទ​ពិសោធន៍​ជាក់​ស្តែង​​នៅ​ស្ថានីយ​ផលិតពូជ​ត្រី​៧ មករា ដែល​មាន​ទី​លំនៅ​ភូមិព្រែកខ្សេវ ឃុំរកា​ខ្ពស់ ស្រុក​ស្អាង ដែលកន្លង​មក​នេះ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ផលិត​ពូជ​ត្រី​ និង​ការ​ចិញ្ចឹម​ត្រី​ច្រើន​ប្រភេទផងដែរ​។

លោក​ឈូក បូរិន ព្រឹត្ត​បុរស​នៃ​មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ជល​ផល​ដែល​បាន​ដឹក​នាំ​និស្សិត​ខ្មែរ​១៥​នាក់​ និង​និស្សិត​បរទេស​១៥​នាក់ទៅ​សិក្សា​បទ​ពិសោធន៍​នោះ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ឈ្មោះ​ថា កម្ម​វិធី​សិក្សា​ក្នុង​ពេល​វិស្សមកាល​ ក្នុង​គោល​បំណង​ឱ្យ​និស្សិត​ខ្មែរ​ និង​បរទេស​ចុះ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នូវ​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ពីម្ចាស់​កសិ​ដ្ឋាន​ផលិត​ និង​ចិញ្ចឹម​ត្រី​ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​កន្លងមក និង​យក​បទ​ពិសោធន៍​ជោគ​ជ័យ​ទៅ​អនុវត្ត និង​អប់រំ​បន្ត​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព