ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លាបមាន់ ជ​ង្គ​ង់មាន់ និងប្រហិត នាំ​​មក​ពី​​​ថៃ ​អ្នក​ទទួលទាន​កំពុង​​​​ព្រួយបារម្ភ​​ពី​ផល​ប៉ះ​ពាល់​

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត ​ដែល​នាំ​​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មានការ​ដាក់​លក់​គ្រប់​ទីកន្លែង គ្រប់​ច្រកល្ហក​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត ​ដែល​នាំ​​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មានការ​ដាក់​លក់​គ្រប់​ទីកន្លែង គ្រប់​ច្រកល្ហក​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ហើយ​ក៏​ជា​ចំណីអាហារ​ដ៏​ពេញ​និយម​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​​ព្រួយ​បារ​ម្ភ​នោះ ​គឺ​ចំណីអាហារ​ទាំងនេះ​គេ​ពុំដែល​បានឃើញ​មន្ត្រី​ជំនាញ​កាំកុងត្រូល ចុះ​​​ត្រួតពិនិត្យ​អំពី​គុណភាព និង​ផល​ប៉ះពាល់នានា​ម្តងណា​ឡើយ ជា​ពិសេស​នៅ​ទីតាំង​ចែកចាយ​ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត​ ។

ប្រជាពលរដ្ឋ​​​​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​​​បញ្ចេញ​​ទស្សនៈដូច​ៗ​គ្នា​ថា​ បន្ទាប់​ពី​មានការ​ផ្សាយ​ព័ត៌មាន​ពាក់​ព័​ន្ឋ​ទៅនឹងផល​ប៉ះពាល​ចំណីអាហារ​របស់​កុមារ​រួច​មក ​គេ​សង្កេត​ឃើញ​ មន្ត្រី​ជំនាញកាំ​កុង​ត្រួ​ល​គ្រប់​បណ្តាល​ខេត្ត​ ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ​បាន​ស្ទុះស្ទារ​ចុះពិនិត្យ​គួរ​ឱ្យ​សរ​សើរ ប៉ុន្តែ​អ្វី​​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ ចំណីអាហារ​ដែល​កំពុង​ប្រឈម​ខ្លាំង​​ចំពោះ​​មនុស្ស​ធំ​ និងកុមារ​នោះ​ បែ​រជា​មន្ត្រី​កាំកុងត្រូល​ហាក់​ធ្វើ​ពុំ​ដឹង ពុំ​ឮទៅ​វិញ ដូច​ជា ​ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត ​ដែល​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ដោយ​មានច្បាប់​ខ្លះ អត់​ច្បាប់​ខ្លះ លក់​ទាំង​តោន​ៗ​ក្នុង​មួយ​ថ្ងៃ ​ពុំ​ឃើញ​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​កាំ​កុង​ត្រូលឡើយ ​។

​ប្រភព​ដ​ដែល​បាន​បន្ត​ថា ​ចំពោះ​ចំណីអាហារ​ ដូច​ជា ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត ទាំងនេះ​ ពួក​គាត់​ពុំ​បានដឹង​ថា​ មាន​ផល​ប៉ះពាល់​ប៉ុណ្ណា​ទេ ប៉ុន្តែ​ពួក​គាត់​មានការ​សង្ស័យ​ថា​ ​​ចំណីអាហារ​ទាំងនេះ​ពិត​ណាស់​កំពុង​​បំផ្លាញ​ដល់​សុខភាព​របស់​​ពួក​គាត់​​យ៉ាង​ពិតប្រាកដ ព្រោះ​នៅ​លើ​ចំណីអាហារ​ទាំងនេះ ហាក់​ពុំ​មានការ​ប្រែប្រួល​បន្តិច​ឡើយ បើ​ទោះបី​ការ​រក្សា​ទុក​មាន​រយៈ​ពេល​យូ​រយ៉ាងណា​ក្តី​ ។

​អាស្រ័យ​ហេតុនេះ​ ដើម្បី​សុខភាពកូនចៅរបស់​​ពួក​គាត់​ ក៏​ដូច​ជា​សុខភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ពួក​គាត់​សូម​អំពាវនាវ​យ៉ាង​ទទូចដល់​ថ្នាក់ដឹកនាំ ស្ថា​ប័នពាក់​ព័​ន្ឋ  សូម​មេត្តា​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ផង ព្រោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​​​ធំក្លិន​អំពី​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​នាំ​ចូល​ចំណីអាហារ​ទាំងនេះ​ ។

​លោក ជា ប៉ិច មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​​ បាន​បញ្ជាក់​ថា ចំពោះ​ការ​នាំ​ចូល​​ចំណីអាហារ​ ដូច​ជា ​ស្លាបមាន់ ជ​ង្គ​ង់​មាន់ និងប្រហិត​ ពី​ប្រទេស​ថៃ​នេះ គាត់​ពុំ​បានដឹង​នោះ​ទេ ប៉ុន្តែ​នៅ​តាម​មាត់ច្រក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​រ​ត្រួតពិនិត្យ​រួច​ហើយ ឯបញ្ហា​ពាក្យ​ច​ចាម​អារ៉ាម​ទាក់ទិន​ទៅ​នឹង​ចំណីអាហារ​ខាង​លើ​​នេះ​ ​គាត់​សូម​ទទួលស្គាល់ ចំពោះ​​ចំណីអាហារ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ មានការ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រាកដ​មែន លោក​នឹង​ធ្វើ​របាយ​ការ​ណ៍ជូន​​ថ្នាក់​លើ ដើម្បី​ឆ្លង​យោបល់​សុំ​ការ​ចុះ​ត្រួតពិនិត្យ អំពី​បាតុភាព​ទាំងនេះ​ ៕