ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ​​នាំ​យក​កូន​ឈើ​​ហូប​ផ្លែ​ចែក​ជូន​​ពលរដ្ឋ និង​គ្រួសារ​កងទ័ព​​នៅ​ស្រុក​ជាំ​ក្សាន្ត

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​​ខេត្តព្រះ​វិហារ និង​​អង្គការ ITTO ប្រចាំ​ខេត្តព្រះវិហារ បាន​នាំ​កូន​ឈើ​ហូប​ផ្លែ​ជូន​​ដល់​គ្រួសារ​​កង​ទ័ព និង​ប្រជាពលរដ្ឋ​​ក្នុងស្រុក​ជាំ​​ក្សាន្ត និង​​ធ្វើ​ពិធី​ផ្សព្វផ្សាយ​គម្រោង​​អភិរក្ស​ព្រៃ​ឈើ នៅ​តាម​​បណ្តោយ​ខ្សែ​បន្ទាត់ ព្រំ​ដែន​​កម្ពុជា​-ថៃ​-ឡាវ ​ក្នុងភូមិ​សែន​​រុង​រឿង​១ ឃុំ​​ទឹក​​ក្រហម ស្រុក​​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០១ ​កញ្ញា ​​២០១៥​

ខេត្ត​ព្រះ​វិហារ ៖ ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​​ខេត្តព្រះ​វិហារ និង​​អង្គការ ITTO ប្រចាំ​ខេត្តព្រះវិហារ បាន​នាំ​កូន​ឈើ​ហូប​ផ្លែ​ជូន​​ដល់​គ្រួសារ​​កង​ទ័ព និង​ប្រជាពលរដ្ឋ​​ក្នុងស្រុក​ជាំ​​ក្សាន្ត និង​​ធ្វើ​ពិធី​ផ្សព្វផ្សាយ​គម្រោង​​អភិរក្ស​ព្រៃ​ឈើ នៅ​តាម​​បណ្តោយ​ខ្សែ​បន្ទាត់ ព្រំ​ដែន​​កម្ពុជា​-ថៃ​-ឡាវ ​ក្នុងភូមិ​សែន​​រុង​រឿង​១ ឃុំ​​ទឹក​​ក្រហម ស្រុក​​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០១ ​កញ្ញា ​​២០១៥​នេះ ដែល​មានការ​ចូលរួម​​ពី​បណ្តា​នាយទាហាន​ប្រចាំ​​តំបន់​អាជ្ញាធរ​មូលដ្ឋាន គ្រួសារ​ទ័ព ព្រមទាំង​ប្រជាពលរដ្ឋ​​ជា​ង៥០០​នាក់។

ក្នុង​ឱកាស​​នោះ​ដែរ លោកអ៊ិ​ត ភូម្រា នាយ​​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ ខេត្តព្រះវិហារ​បាន​ថ្លែង​ថា ដោយ​ស្រប​​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ត្រូវធ្វើ​យ៉ាង​ណា​​រួម​គ្នា​​ការ​ពារ និង​​អភិរក្ស​តំបន់​ព្រៃ​​ធម្មជាតិ ជា​ពិសេស​នៅ​តាម​​ខ្សែបន្ទាត់​ព្រំដែន និង​រួម​គ្នា​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើសត្វព្រៃឱ្យ​​បាន ដើម្បី​រក្សា​បាន​ធនធានធម្មជាតិ​ឱ្យ​​បាន​គង់វង្ស ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព