ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សពស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹកស្រះ​ក្បែរ​ផ្ទះ

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​អណ្តែត​​​ទឹកស្រះ​ក្បែរ​ផ្ទះ ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​​២០១៥ នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ​។

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​អណ្តែត​​​ទឹកស្រះ​ក្បែរ​ផ្ទះ ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​​២០១៥ នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ​។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​កូប បាន​ឲ្យ​ដឹង​ថា​ ​​ស្ត្រី​​​​រង​គ្រោះ ​ឈ្មោះ សម សា​ម័​យ អាយុ​៤៥​ឆ្នាំ ​រស់​នៅ​ភូមិ​​​ឃុំ​កើត​ហេតុ​ខាង​លើ ជា​ស្ត្រី​មេម៉ាយ មានកូន​ចំនួន​៤​នាក់ ​ឯ​ប្តី​បាន​ស្លាប់​រយៈ​ជាង​៥​ខែ​​ហើយ​ ដោយ​ចង​.​ក ធ្វើ​អត្តឃាត ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​​ តាម​ការ​ឲ្យ​ដឹង​ពី​កូន​ៗ​របស់​សព​​ប្រាប់​ថា ម្តាយ​របស់​ខ្លួន​ទៅ​ដក​ព្រលិត​យក​មក​ស្ល ​ប៉ុន្តែ​បាន​បាត់​តាំងពី​ល្ងាច​ថ្ងៃ​ទី​១​ កញ្ញា​ ​២០១៥ មកម៉្លេះ ​ហើយ​ពួក​គាត់​​ជា​កូនៗ​បានដើរ​រក​គាត់​តាម​ស្ទឹង ​​ស្រះ ​​និង​កន្លែង​ផ្សេង​ៗ​​ក៏​រក​មិនឃើញ លុះ​ព្រឹក​ឡើង​ទើប​ឃើញ​សព​អណ្តែត​​ទឹកស្រះ​ក្បែរ​ផ្ទះ ​។​

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ បាន​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​​បាន​​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​​ ព្រោះ​នៅ​លើ​ដងខ្លួន​មិន​មាន​ស្លាកស្នាម​អ្វី​ទេ ​អាច​មក​ពី​គាត់​​​វិល​មុខ​ពេល​ចុះ​ដក​ព្រលិត​​​រអិល​ជើង​ដួល​ក្នុង​ទឹក​​បណ្តាល​ឱ្យ​​ឈ្លក់​​ស្លាប់​តែ​ម្តង ​៕