ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ​ប៉ូលិសអន្តោប្រវេសន៍​កំពុងឆែកឆេររកជនជាតិ​វៀតណាមខុសច្បាប់​នៅរោងសិប្បកម្ម​ឈើទល់​មុខរ៉ក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កងកម្លំាងប៉ូលិស​អន្តោប្រវេសន៍​សហការជាមួយកម្លំាងមូលដ្ឋាន​បានចុះធ្វើរដ្ឋបាល​រកឯកសារស្នាក់​នៅនិងលិខិតឆ្លងដែន​របស់ជនជាតិវៀតណាមនៅ​

រាជធានីភ្នំពេញ ៖ ​កងកម្លំាងប៉ូលិស​អន្តោប្រវេសន៍​សហការជាមួយកម្លំាងមូលដ្ឋាន​បានចុះធ្វើរដ្ឋបាល​រកឯកសារស្នាក់​នៅនិងលិខិតឆ្លងដែន​របស់ជនជាតិវៀតណាមនៅ​តាមរោង​​សិប្បកម្ម​អារឈើ ​ស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤​ កែងផ្លូវព្រះមុនីវង្ស ​ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ទល់មុខមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​បញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា​ មកដល់ម៉ោង១១និង១៥នាទី​ថ្ងៃត្រង់ថ្ងៃទី០២​ កញ្ញា ២០១៥ ​សមត្ថកិច្ចបានឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ជិត៦០នាក់ និងបន្តធ្វើរដ្ឋបាលនៅ​តាមរោងសិប្បកម្ម​អារឈើមួយចំនួនទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕