ខេត្តបាត់ដំបង ៖ ស្ត្រីសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០១ កញ្ញា ២០១៥ ស្ថិតនៅចំណុចភោជនីយដ្ឋាន៧៩ ក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ប្រភពបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះពៅ នី អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងកេងកេង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបន្តថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ សីហា កម្លាំងភ្នាក់ងារបានផ្តល់ព័ត៌មានថា មានជនសង្ស័យភេទស្រីម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ បានមកទំនាក់ទំនងលក់ថ្នាំញៀនឱ្យដោយណាត់ដោះដូរនៅក្នុងក្រុងបាត់ដំបង ។ ក្រោយពីបានទទួលព័ត៌មាននេះហើយ កម្លាំងក៏ដាក់ការអង្កេតរហូតដល់ថ្ងៃទី០១ កញ្ញា ក៏មានការដោះដូរថ្នាំញៀនមែន ដោយណាត់ជួបនៅចំណុចភោជនីយដ្ឋាន៧៩នោះ ហើយឃើញស្ត្រីឈ្មោះពៅ នី នេះតែម្តង។
ក្រោយពីស្ត្រីសង្ស័យបង្ហាញថ្នាំញៀនឱ្យមើលហើយ ទើបកម្លាំងធ្វើការបង្ក្រាបចាប់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌.សថ្លា១កញ្ចប់ធំ ទម្ងន់៧០៧២ក្រាម យកមកអង្គភាព និងចាត់ការតាមនីតិវិធី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ