ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជលផលខេត្តកំពង់​ឆ្នាំង​ក្នុង​ខែសីហា​បង្ក្រាប​បទ​ល្មើសបាន១៤៦ករណី ឃាត់មនុស្ស​១១នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផលបាន​បង្ហាញ​ភាព​វិជ្ជមានក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទក្នុង​ខែសីហា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ដោយ​បញ្ជា​ក់ថា បាន​សហ​ការ​​ជាមួយ​សមត្ថកិច្ច​ចំរុះ

ខេត្តកំពង់ឆ្នាំង​ ៖ មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផលបាន​បង្ហាញ​ភាព​វិជ្ជមានក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទក្នុង​ខែសីហា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ដោយ​បញ្ជា​ក់ថា បាន​សហ​ការ​​ជាមួយ​សមត្ថកិច្ច​ចំរុះបង្ក្រាបបទល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​៥ ជាប់​ដង​ទន្លេ​ក្នុង​ខេត្ត​បាន​១៤៦​ករណី ​ចាប់​ជនសង្ស័យចំនួន​១១នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ព្រមទាំង​ធ្វើការ​ផាកពិន័យ​បទល្មើស​នេសាទបាន​ចំនួន៩៥.៦០០. ០០០​រៀល និង​ចាក់​លែង​ត្រី​ឆ្តោ​បាន​៣​ស្រះ​ចូល​ក្នុង​ទន្លេ​។

​បើ​ទោះជា​យ៉ាងនេះ​ក្តី ភាព​អវិជ្ជមាន​នៅ​តែ​មាន គឺ​បទល្មើស​នេសាទ​នៅ​តែ​កើត​មាននៅ​គ្រប់​ទីកន្លែង ក្នុងស្រុក​ទាំង​៥​ជាប់​ដងទន្លេ​។

​លោក សោម ភិ​រុណ​ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានឱ្យ​ដឹង​​ថា​ ​​នៅ​ក្នុង​រដូវ​បិទនេសាទ​ឆ្នាំ​២០១៥​នេះ សភាព​ទឹកទន្លេ​មិន​បាន​ឡើង​ខ្ពស់​ទេ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ គឺ​ខុស​គ្នា​ចំនួន​២​ម៉ែត្រ ដូច្នេះ​បទ​ស្មើ​ស​​​នេសាទ​ក៏​មិន​បាន​កើត​ច្រើន​ដូច​ឆ្នាំ​មុន​ដែរ ព្រោះ​នៅ​តាមខ្នង​កោះ​មួយ​ចំនួន​ធំ​មិន​បាន​លិច​ទឹក​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​​