ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្តី​ប្រពន្ធ២នាក់ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​​ចិន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១ កញ្ញា ២០១៥ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​បាន​ឃាត់​ខ្លួន​ជន​ល្មើស​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១ កញ្ញា ២០១៥ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​បាន​ឃាត់​ខ្លួន​ជន​ល្មើស​២​នាក់​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។

ជន​ល្មើស​ទាំង​២​នាក់ ប្តី​ឈ្មោះ​តូ​ ម៉ា អាយុ​២៥​ឆ្នាំ និងប្រពន្ធ​ឈ្មោះ​ណៃ ធារី អាយុ​២៤​ឆ្នាំ ទាំង​២នាក់​ប្តី​ប្រពន្ធ​នេះបាន​ធ្វើ​សកម្ម​ភាព​អូស​ទាញ​នារី​ខ្មែរ​នាំ​ទៅ​យក​ប្តី​ចិន​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​ល្មើសឈ្មោះ​ណៃ ធារី​ មានបង​ស្រី​រស់នៅ​ប្រទេស​ចិន​ឈ្មោះ​នី​(ខ្មែរ​យក​ប្តី​ចិន​) បាន​ទម្លាក់​លុយ​មក​ឱ្យ​ដើម្បី​រក​នារី​យក​ទៅ​ចិន ក្នុង​ម្នាក់​គឺ​ជិត​មួយ​ម៉ឺន​ដុល្លារ​ ហើយ​ជន​ល្មើស​ធ្លាប់​​នាំ​ចេញ​បាន​ម្នាក់​ហើយ និង​ធ្លាប់​រៀប​ចំ​ធ្វើ​លិខិត​ឆ្លង​ដែន​ដើម្បី​នាំ​ចេញ​៥នាក់​ទៀត តែ​មិន​ទាន់​បាន​ចេញ​ទេ លើក​នេះ​បាន​នាំ​ចេញ​២នាក់​ក៏​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​​​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព