ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បា​ឡែ​ន​បើក​បុក​ម៉ូតូ​សណ្តោង​រទេះ​គុយទាវ​ពីក្រោយ​ពេញទំហឹង​របួសធ្ងន់​៣​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន រួច​ក៏​ជិះ​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រទេះ​លក់​គុយទាវ​បណ្តាល​ឱ្យ​ប្តី​-​ប្រពន្ធ និង​កូន​តូច​រង​របួសធ្ងន់​ទាំង​៣​នាក់ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដែល​ហេតុ​ការណ៍​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​ទៀប​ភ្លឺ ស្ថិត​នៅ​តាម​បណ្តា​យ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន រួច​ក៏​ជិះ​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រទេះ​លក់​គុយទាវ​បណ្តាល​ឱ្យ​ប្តី​-​ប្រពន្ធ និង​កូន​តូច​រង​របួសធ្ងន់​ទាំង​៣​នាក់ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដែល​ហេតុ​ការណ៍​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​ទៀប​ភ្លឺ ស្ថិត​នៅ​តាម​បណ្តា​យ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។
  
ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តី​-​ប្រពន្ធ​និង​កូន​តូច​ម្នាក់​ទៀត ដែល​ជា​អ្នកលក់​គុយទាវ​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦​នេះ នៅ​ម៉ោង​កើតហេតុ​ខាងលើ ពួក​គាត់​បាន​រៀបចំ​អីវ៉ាន់​ទៅ​ផ្ទះ​ដូច​ធម្មតា នៅ​ពេល​ដែល​ពួក​គាត់​រៀបចំ​អីវ៉ាន់​រួច ពួក​គាត់​ក៏​នាំ​គា្ន​ជិះ​ទៅ​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​សណ្តោង​រទេះ​គុយទាវ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តែ​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករ​មួយ​គ្រឿង បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន បាន​ទៅ​បុក​និង​ម៉ូតូ​សណ្តោងរ​ទះ​គុយ​ទាវ​នោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យរ​ទះ​នោះ​ក្រឡាប់ និង​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​និង​កូន​តូច​រង​របួសធ្ងន់​ទាំង​បី​នាក់ បន្ទាប់​ពី​រថ​យន្ត​កាម​រី​បា​ឡែ​ន​បាន​បង្ករ​ហេតុ រួច​ក៏​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​រថយន្ត​សា​មុ​យ​ឱ្យមក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រទេះ​ដែល​បាក់បែក​នោះ ត្រូវ​សមត្ថកិច្ច​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​ឱ្យ​។