ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីម្នាក់​​ត្រូវ​​​គេ​សម្លា.ប់​​ប្លន់​យក​ម៉ូតូ​​​នៅ​ឃុំ​ទូក​មាស​ខាងលិច​

8 ឆ្នាំ មុន

​ខេត្ត​កំពត ៖ តាម​សេចក្តីរាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នៅកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត​ករ​សម្លា.ប់​ប្លន់​យក​ម៉ូតូ​​ម៉ាកហុង​ដាឌ្រីម​ ​ស៊េរិ​ឆ្នាំ​២០១៣ ​កាល​ពី​នៅ​​ចន្លោះ​​ម៉ោង​៨ទៅ​ម៉ោង​៩យប់

​ខេត្ត​កំពត ៖ តាម​សេចក្តីរាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នៅកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត​ករ​សម្លាប់​ប្លន់​យក​ម៉ូតូ​​ម៉ាកហុង​ដាឌ្រីម​ ​ស៊េរិ​ឆ្នាំ​២០១៣ ​កាល​ពី​នៅ​​ចន្លោះ​​ម៉ោង​៨ទៅ​ម៉ោង​៩យប់ថ្ងៃទី​១ កញ្ញា ​ឆ្នាំ​២០១៥ ​ស្ថិត​នៅ​​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​​មាស ។

​មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​​ស្ត្រី​រង​គ្រោះ​ដែល​គេ​សម្លាប់​ប្លន់​យក​ម៉ូតូ​ឈ្មោះ ​​ឡេង ចាន់​ថន ​អាយុ​៤២​ឆ្នាំ មាន​កូន​២នាក់ រស់នៅ​​ក្នុង​ភូមិ​​ឃុំ​កើត​ហេត​ខាង​លើ ​ចំណែក​ប្តី​នៅ​យប់​កើត​ហេតុ​មិន​បាន​នៅ​ផ្ទះ​ទេ ដោយ​មក​ធ្វើ​ការ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ ។ 

​មន្ត្រី​សមត្ថកិច្ច​​បាន​បន្ត​ថា ​ក្រោយ​កើត​ហេតុ ​​សមត្ថកិច្ច​​ពុំបាន​​ធ្វើ​កោសល្យ​វិច័យ​​សព​​​នោះឡើយ​​ ព្រោះ​សព​ស្ត្រីរង​គ្រោះ​​ត្រូវ​បាន​ឪពុក​នាំ​យក​មក​តម្កល់​ទុក​នៅ​ផ្ទះ​សព​ទាំង​យប់​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ហ៊ុមព័ទ្ធ​​កន្លែង​កើតហេតុ និង​រក​ឃើញ​​ពូថៅ​១​ ​​ដែល​ឃាតករ​​​បន្សល់​ទុក​​នៅ​កន្លែង​កើតហេតុបន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​រួច ។

​​ករណី​​ឃាត​កម្ម​ខាង​លើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​​​ដាក់​ការ​សង្ស័យ​​​​ទៅ​លើ​​​ក្រុម​គ្រួសារ​​​របស់សព​​ ​ហើយ​សមត្ថកិច្ច​​​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​តាម​​រក​ចាប់​​ឃាត​ករ​​​យក​ម​ក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូ​ន​នៅ​លើទំព័​រ​កាសែត​កោះ​សន្តិភាព