ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ក្បែរ​គ្នា​ទាស់សម្តី​ផ្ទុះ​ហិ.ង្សា​ អ្នក​ចាញ់​ដេក​ពេទ្យ អ្នក​ឈ្នះដេក​ប៉ុស្តិ៍

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ក្រុម​ទំនើង​២​ក្រុម​តាំងខ្លួន​ជា​អ្នកលេង​កាំបិត​បាន​បើក​ការ​ប្រយុទ្ធ​គ្នា​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង ជា​លទ្ធ​ផល​អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ដេក​ប៉ុ​ស្តិ៍។

រាជ​ធានីភ្នំពេញ ​៖ ក្រុម​ទំនើង​២​ក្រុម​តាំងខ្លួន​ជា​អ្នកលេង​កាំបិត​បាន​បើក​ការ​ប្រយុទ្ធ​គ្នា​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង ជា​លទ្ធ​ផល​អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ដេក​ប៉ុ​ស្តិ៍។ ហេតុ​ការណ៍​នេះបានបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨​យប់ ថ្ងៃ​ទី​១  កញ្ញា  ​២០១៥ ​​ស្ថិត​នៅ​ក្នុងភូមិ​កប់​ភ្លុក ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មានឈ្មោះ នឹ​ប ណា​រ័​ត្ន អាយុ​៣០​ឆ្នាំ ​មុខរ​បរជា​កម្មករ​សំណង់ ស្នាក់​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ជន​ដៃដល់​ឈ្មោះ អ៊ី​វ រ​ដ្ឋា អាយុ​២៥ឆ្នាំ ​មុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ គេ​បានឃើញ​អ្នកលេង​ពីរ​ក្រុម​នេះ​ផឹកស្រា​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​។ ក្រុម​ទី​១​ មាន​បក្សពួក​៤​នាក់​ជា​ក្រុម​ដៃដល់​ និងជា​ជន​បង្ក​ផឹក​ចំ​ស្រា​កាច​ស្រា​កាប់​ចាក់ ឯ​ក្រុម​ទី​២​ មាន​គ្នា​៣​នាក់​ដែល​ជា​ក្រុម​ចាញ់​រង​របួសធ្ងន់​ត្រូវ​២​កាំបិត​ដាច់​ស្មា ព្រោះ​ផឹក​ចំ​ស្រា​ខ្សោយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ មុន​ពេល​ប្រយុទ្ធ​គ្នា​ភាគី​ទាំង​ក្រុម​បាន​អង្គុយ​ផឹកស៊ី​ក្បែរ​គ្នា លុះ​មួយ​ក្រុម​ៗ​ផឹកស៊ី​ស្រវឹង​រៀងខ្លួន បាន​សម្លក់សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក រួច​បាន​បោះពាក្យ​សំដី​មិន​សមរម្យ​ទៅ​វិញ​ទៅ​មក ដោយ​ស្រែក​ជេរប្រមាថ​គ្នា​​ធ្វើ​ឱ្យ​ម្នាក់​ៗ​កើតជា​កំហឹង​ក្តៅស្លឹកត្រចៀកផ្ទុះ​ហិ​ង្សា​វាយតប់​គ្នា​ផ្អើល​ពេញវង់ផឹកស៊ី ប្រដាប់​ដោយ​ដំបង​កាន់​នៅ​ដៃ​រៀង​ៗ​ខ្លួន​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ពេល​នោះ​ពួក​គេ​ក៏បាន​ប្រយុទ្ធ​គ្នា​១​ទល់​១​ តែ​ត្រូវ​បាន​បុរស​ជា​ជន​បង្ក​នោះ​ដក​កាំបិត​នៅ​ជាប់​ចង្កេះ​​​កាប់​មក​លើ​បុរស​ជា​ជន​រង​គ្រោះចំ​ស្មា​ខាងស្តាំបណ្តាល​ឱ្យ​ដាច់រយះ​ស្មា​ហូរ​ឈាម​ស្រោច​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​អ្នក​របួស​ត្រូវ​ចូល​ទៅ​មន្ទីរពេទ្យ​ចំណែក​ជន​បង្ក​ត្រូវ​ជាប់​ខ្នោះ​យក​មក​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ដើម្បី​សួរនាំ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​​