ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ ៖ កម្ពុជា ថៃ ​និងវៀតណាម ​ឯកភាពគ្នាបង្កើត​”កញ្ចប់ទស្សនកិច្ច​ទេសចរណ៍”៣ខ្សែ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោងតាមគេហទំព័រសម្តេចតេជោ​ ហ៊ុន សែន ​ដែលបង្ហោះនៅប៉ុន្មាននាទី​មុននេះបានឲ្យដឹងថា ​កម្ពុជា ថៃ និង​ វៀតណាមបានឯកភាព​គ្នា​បង្កើតជា​

រាជធានីភ្នំពេញ ៖​ យោងតាមគេហទំព័រសម្តេចតេជោ​ ហ៊ុន សែន ​ដែលបង្ហោះនៅប៉ុន្មាននាទី​មុននេះបានឲ្យដឹងថា ​កម្ពុជា ថៃ និង​ វៀតណាមបានឯកភាព​គ្នា​បង្កើតជា​”កញ្ចប់ទ​ស្សនកិច្ចទេសចរណ៍”ចំនួន៣ខ្សែ ​ដើម្បីពង្រីកវិសាល​ភាពវិស័យទេសចរណ៍​អោយកាន់តែទូលំទូលាយ​ និងទាក់ទាញដល់​ភ្ញៀវទេសចរ​អន្តរជាតិ ។

បើតាម​សម្តេចតេជោនាយករដ្ឋមន្រ្តី​ ”កញ្ចប់ទស្សនកិច្ចទេសចរណ៍”​ចំនួន៣ខ្សែ ​នៅតាមច្រករបៀងទេសចរណ៍​ភាគខាងត្បូងនៃ​ប្រទេសទាំងបី​ក្នុងនោះរួមមាន ៖ -កញ្ចប់ទស្សនកិច្ចទី១ ​គឺទៅកាន់បាងកក​ រ៉ាយ៉ុង ត្រាត ​កោះកុង ​(កោះស្តេច) បូក​គោ ព្រះសីហនុ ​កំពត បូកគោ ​កែប​ ភូគួក​ ហូជីមីញ​។

-កញ្ចប់ទស្សនកិច្ចទី២​ គឺទៅកាន់ ​បាងកក ​រ៉ាយ៉ុង ត្រាត​ កោះកុង​ (កោះស្តេច)​ ព្រះសីហនុ សៀមរាប

-កញ្ចប់ទស្សនកិច្ច​ទី៣គឺទៅកាន់​ ហូជីមីញ ភូគួក ​កែប កំពត​ បូកគោ​ តាកែវ ​ភ្នំពេញ ​សៀមរាប។

ចំពោះភ្ញៀវទេសចរ ​គឺអាចជ្រើសរើសទិញ​កញ្ចប់ណាក៏បាន​ ហើយអាចធ្វើដំណើរ​កម្សាន្តទៅកាន់ប្រទេស​ចំនួន៣តែម្តង។ យើងសង្ឃឹមថា​កញ្ចប់ទសន្សនកិច្ច​ទេសចរណ៍​នេះ គឺជាជម្រើស​ទាក់ទាញដល់ទេសចរអន្តរជាតិ​ច្រើនឡើងថែមទៀត ៕