ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជួសជុល​ម៉ូតូ​​សុខៗបែកគំនិត​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​ក្រោម​ឱ​វា​ទបាន​តាម​ប្រមាញ់​ចាប់​ខ្លួន​​ជាង​ជួសជុល​ម៉ូតូ​ម្នាក់​ឈ្មោះ ​ឃឹម ​កុសល

ខេត្តកំពង់ចាម ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​ក្រោម​ឱ​វា​ទបាន​តាម​ប្រមាញ់​ចាប់​ខ្លួន​​ជាង​ជួសជុល​ម៉ូតូ​ម្នាក់​ឈ្មោះ ​ឃឹម ​កុសល ហៅ​ផើង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ កាលពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ សីហា ២០១៥ ​កន្លង​ទៅ​នេះ នៅ​ភូមិ​គោក​ក្រៀម ឃុំ​វិហារ​ធំ ​ស្រុក​កំពង់សៀម ។

លោក​វរ​សេនី​យ៏​ទោ សោម រស់ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ដោយ​មានសេចក្តី​រាយ​ការ​ណ៍​ពី​​មូលដ្ឋាន​​ថា​ ជាង​ជួសជុល​ម៉ូតូ​ខាងលើ​នេះ​​​លួច​​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​ភូមិ​របស់​ខ្លួន ​ទើប​រូប​លោក​បាន​សុំ​គោល​ការ​ណ៍ពីលោកស្នងការ​នគរបាល​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជា​បន្ទាន់ ។

​ក្រោយ​ពី​ចាប់​ឃាត់​​ខ្លួន​ជន​សង្ស័យ ​សមត្ថកិច្ច​​​​​​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ចំនួន១២៩​កញ្ចប់​តូច​ ​​ព្រម​ទាំង​សម្ភារ​មួយ​ចំនួន ​ហើយ​បាន​​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​សួរនាំ​ ​ដើម្បី​តាម​ចាប់​​បក្សពួក​មួយចំនួន​ទៀត​ មក​ផ្តន្ទាទោស​​តាម​ច្បាប់  ​៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​