ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​ដើរ​សុខ​ៗ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​២នាក់​ជិះ​ម៉ូតូ​មក​​កា.ប់​ចំ​ក្បាល

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ យុវ​ជន​​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់ជិះ​ម៉ូតូ​មក​កា.ប់​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ គ្រា​ដែល​កំពុង​ដើរ​នៅ​ម្ដុំ​រង្វង់​មូល​លោកតា​ដំបង​គ្រ​ញូ​ង

ខេត្តបាត់ដំបង ​៖ យុវ​ជន​​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់ជិះ​ម៉ូតូ​មក​កាប់​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ គ្រា​ដែល​កំពុង​ដើរ​នៅ​ម្ដុំ​រង្វង់​មូល​លោកតា​ដំបង​គ្រ​ញូ​ង កាលពី​វេលា​ម៉ោង​៥និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ​សីហា ​កន្លង​ទៅ​នេះ នៅ​​ក្រុង​បាត់ដំបង​ ។

​មន្ត្រី​សមត្ថកិច្ច ​បាន​ឱ្យ​​ដឹង​​ថា ​យុវជន​រង​គ្រោះ​ឈ្មោះ​ ធន់ មក​រា អាយុ​១៨​ឆ្នាំ ​រស់​នៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទូល​តា​ឯង ក្រុង​បាត់ដំបង​ ​​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​២​នាក់​ ពាក់មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ព​ណ៌ក្រហម មួយ​គ្រឿង​​ កាប់​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​រង​របួស​​ធ្ងន់​ ដោយ​គ្មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ឡើយ​ ។

សមត្ថកិច្ច​ បាន​បញ្ជាក់​ថា ក្រោយ​ពី​កាប់​​យុវជន​រង​គ្រោះ​ឲ្យ​របួសធ្ងន់​ហើយ​ ជន​​​ដៃ​ដល់​មិន​ស្គាល់​មុខ​ទាំង​២នាក់​​នោះ បាន​ជិះ​​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​ស្រមោល ។ រីឯ​សមត្ថកិច្ច​ក៏​​​ចុះ​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ដែរ តែ​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​ឡើយ​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ជន​រង​គ្រោះ​​​របួសធ្ងន់​ត្រង់​ក្បាលហើយ​ដួល​សន្លប់​នៅ​នឹង​កន្លែង ដោយសារ​មាន​ឈាម​ហូរ​​​ជោក​ខ្លួន ​។ សមត្ថកិច្ច​បាន​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​ ​។

សាក្សី​បាន​បន្ត​​ថា នៅ​រង្វង់​មូល​លោកតា​ដំបង​គ្រ​​ញូ​ង ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្រុង​ម្នាក់​យាម​ជា​ប្រចាំ​រាប់​ឆ្នាំ​មក​ហើយ តែ​មន្ត្រី​រូប​នេះ​មិន​ដែល​ចេះ​ជួយ​អន្តរា​គម​ន៏​អ្វី​ក្រៅ​ពី​ចាំ​មើល​សំណែន​នោះ​ទេ​ ​សូ​ម្បី​យានយន្ត​ចត​គ្មាន​សណ្ដាប់ធ្នាប់​ក៏​មិន​យក​ភ្នែក​មើល​​ដែរ ​ចោរឆក់​កាបូប​ ឬ​ខ្សែ​.ក​អ្នកដំណើរ​នៅ​ក្បែរ​នោះ ក៏​មន្ត្រី​រូប​នេះ​មក​ខ្វល់​ជួយ​ដេញ ឬ ​ទាក់​ទង​សុំ​ជំនួយ​ពី​សមត្ថកិច្ច​ដទៃ​ឡើយ​ ។ ពោល​គឺ​មន្ត្រី​រូប​នេះ​ខ្វល់ខ្វាយ​តែ​ពី​រឿង​មើល​សំ​សែន​មួយ​មុខ​ប៉ុណ្ណោះ​ ។​

លោក​ ជេ​ត វណ្ណ​នី ស្នងកា​រ​នគរ​បាល​​រង​ខេត្ត​ បាន​ឱ្យ​ដឹង​​ថា សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​នោះ​ហើយ តែ​មិន​ទាន់​មាន​តម្រុយ​ទេ​ ។ ព្រោះ​ជន​រង​គ្រោះ​មិន​ទាន់​អាច​សាកសួរ​យក​ព័​ត៌​មានបាន ដោយ​សារ​​តែ​របួសធ្ងន់​ពេក​និយាយ​មិន​ទាន់​កើត​ ៕​