ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្រាយុទ្ឋ ​ចាន់អូចានិយាយថា ​ចាប់បានជនសង្ស័យបំ​ផ្ទុះគ្រាប់បែកម្នាក់​ជិតព្រំដែនកម្ពុជា

8 ឆ្នាំ មុន

ប្រទេសថៃ ៖ ​ជនសង្ស័យពាក់ព័ន្ឋនឹង​ការបំផ្ទុះគ្រាប់បែកណ្តាល​ក្រុងបាងកកកាលពីយប់ថ្ងៃទី១៧សីហា ​បានត្រូវចាប់ខ្លួននៅខេត្តស្រះកែវ​​មានចម្ងាយជិត​៥០គីឡូម៉ែត្រ​ពីព្រំប្រទល់​ប្រទេសកម្ពុជា ​។

ប្រទេសថៃ ៖ ​ជនសង្ស័យពាក់ព័ន្ឋនឹង​ការបំផ្ទុះគ្រាប់បែកណ្តាល​ក្រុងបាងកកកាលពីយប់ថ្ងៃទី១៧សីហា ​បានត្រូវចាប់ខ្លួននៅខេត្តស្រះកែវ​​មានចម្ងាយជិត​៥០គីឡូម៉ែត្រ​ពីព្រំប្រទល់​ប្រទេសកម្ពុជា ​។

នេះបើយោងតាមលោកនាយករដ្ឋមន្រ្តីថៃ​ ប្រាយុទ្ឋ ចាន់អូចា ​ដែលត្រូវបានកាសែតឌឹណេសិន ​ស្រង់សំដីចេញផ្សាយនៅ​រសៀលថ្ងៃទី០១កញ្ញា ២០១៥នេះ យ៉ាងណាក៍​ដោយលោកបា្រយុទ្ឋ​មិន​បានបង្ហាញអំពីអត្តសញ្ញាណ​​ជនសង្ស័យនោះទេ ​គ្រាន់តែបញ្ជាក់ថាជនសង្ស័យនឹង​ត្រូវបញ្ជូនទៅទីក្រុងបាងកក​នៅរសៀលថ្ងៃអង្គារដដែលនេះ ។

គួររំលឹកថា ​យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់​និង១៣៣នាក់ផ្សេងទៀតបាន​រងរបួសធ្ងន់ស្រាលដោយសារ​ករណីបំផ្ទុះគ្រាប់​កណ្តាលក្រុងបាងកក​​កាលពីចន្លោះ​ម៉ោង៦ល្ងាចដល់ម៉ោង៧យប់​ថ្ងៃទី១៧ សីហា ២០១៥ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕