ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​ត្រពាំង បែរជា​ភ្លាត់ស្នៀត​ឆក់​ស្លា.ប់​ខ្លួនឯង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ត្រូវ​​​បាន​ខ្សែភ្លើង​ឆក់ស្លា.ប់ បន្ទាប់​ពី​បាន​យក​ខ្សែភ្លើង​ទៅ​​រាយ​ឆក់​ត្រី​ក្នុង​ត្រពាំង​មួយ​កន្លែង ដែល​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០១ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចាស់ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ត្រូវ​​​បាន​ខ្សែភ្លើង​ឆក់ស្លាប់ បន្ទាប់​ពី​បាន​យក​ខ្សែភ្លើង​ទៅ​​រាយ​ឆក់​ត្រី​ក្នុង​ត្រពាំង​មួយ​កន្លែង ដែល​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០១ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចាស់ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សាំ ពិសិដ្ឋ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។