ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​កំពុង​សម្រុក​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង និង​ច្រាំង​ទន្លេ​មុខ​វាំង​ឱ្យ​រួច​រាល់មុន​បុណ្យ​អុំទូក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ដោយ​មានការ​ជំរុញ និង​ណែនាំ​ពី​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ស្ថាបនា​ផ្លូវ​ថ្មើរជើង និង​ច្រាំង​ទន្លេ​ក្នុង​ដំណាក់កាល​ទី​១

រាជធានី​ភ្នំពេញ ៖ ​ដោយ​មានការ​ជំរុញ និង​ណែនាំ​ពី​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ស្ថាបនា​ផ្លូវ​ថ្មើរជើង និង​ច្រាំង​ទន្លេ​ក្នុង​ដំណាក់កាល​ទី​១ ចាប់ពី​ក្រោយ​បញ្ជរ​ព័ត៌មានមុខ​ព្រះ​បរមរាជវាំង រហូត​ដល់កំពង់ដអរិយ​ក្សត្របាននិង​កំពុង​ខិតខំ​យ៉ាង​មមាញឹកដើម្បី​សំរុក​ឲ្យ​បាន​រួចរាល់​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង ​និង​ច្រាំង​ទន្លេ​ក្នុង​ដំណាក់កាល​ទី​១​ចាប់ពី​ក្រោយ​បញ្ជរ​ព័ត៌មានមុខ​ព្រះ​បរមរាជវាំង​រហូត​ដល់កំពង់ដអរិយ​ក្សត្រមក​ដល់​ពេល​នេះសម្រេច​បាន​ជាង​៤០​ភាគរយ​ហើយ ដែល​គ្រោង​បញ្ចប់​នៅ​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។​

ដោយហេតុ​ថា​ទឹកទន្លេ​ឆ្នាំ​នេះ​ពុំ​សូវ​ឡើង​ខ្ពស់ ដូច្នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​ជំនាញ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្ថាបនា​ឲ្យ​បាន​លឿន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ចំណែក​ការ​ស្ថាបនា​ផ្លូវ​ថ្មើរជើង និង​សួនច្បារ​បន្ត​រហូត​ដល់​កោះ​ពេ​ជ្រនោះ អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​នេះ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព