ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន ៖ ស្លា.ប់​ម្នាក់ របួស​ជាង​100​នាក់​ក្នុង​ការ​ប៉ះទង្គិច​កណ្តាល​ក្រុង​គៀវ

8 ឆ្នាំ មុន

មនុស្ស​ម្នាក់​ស្លា.ប់ ហើយ​ជាង​១០០​នាក់​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​៣១ សីហា ពេល​មានការ​ប៉ះទង្គិច​គ្នា​ដែល​ផ្ទុះ​ឡើង​នៅ​ជិត​អគារ​សភា​អ៊ុយ​ក្រែ​ន រវាង​ប៉ូលិស​និង​ពួក​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្តី​ពី​វិមជ្ឈការ ។

មនុស្ស​ម្នាក់​ស្លាប់ ហើយ​ជាង​១០០​នាក់​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​៣១ សីហា ពេល​មានការ​ប៉ះទង្គិច​គ្នា​ដែល​ផ្ទុះ​ឡើង​នៅ​ជិត​អគារ​សភា​អ៊ុយ​ក្រែ​ន រវាង​ប៉ូលិស​និង​ពួក​បាតុករ​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្តី​ពី​វិមជ្ឈការ ។

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន លោក ARSEN AVAKOV គូសបញ្ជាក់​ថា ទាហាន​ម្នាក់​នៃ​កង​ឆ្មាំ​ជាតិ អាយុ​២៥​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​រង​របួសធ្ងន់​ពេល​មានការ​ប៉ះទង្គិច​គ្នា​ដោយសារ​អំបែង​ដែក ។ យោង​តាម​រដ្ឋមន្ត្រី​រូប​នេះ​ថា មនុស្ស​ដល់​ទៅ​១២២​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក្នុង​ចំណោម​អ្នក​របួស​ទាំងនេះ​១១​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ អ្នកកាសែត​យ៉ាងតិច​៣​នាក់ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស​ដែរ ។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ពេល​សភា​អ៊ុយ​ក្រែ​ន​ត្រៀម​អនុម័ត​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទិន​នឹង​វិមជ្ឈការ ដែល​ត្រូវ​ផ្តល់​ស្វ័យភាព​ថែម​ទៀត​ដល់​តំបន់​លូ​ហ្គា​ន​ស្ក៍ និង​តំបន់​ដូ​ណេ​ត​ស្ក៍ ដែល​នៅ​តំបន់​ទាំងនេះ​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៤ មក​មាន​ជម្លោះ​បង្ហូរឈាម​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី ។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក ពេល​សកម្មជន​មួយ​ក្រុម​បាន​ប្រឆាំង​នឹង​ធ្វើ​វិសោធនកម្ម​នោះ ហើយ​វាយប្រហារ​លើ​ប៉ូលិស​នៅ​មុខ​អគារ​សភា​ជាមួយ​ដប​សាំង​ដុត និង​គ្រាប់​បែកផ្សែង ហើយ​ប៉ូលិស​ក៏​បាន​តបត​វិញ​យ៉ាង​ខ្លាំងក្លា ។ ការ​ប៉ះទង្គិច​គ្នា​ក្លាយទៅជា​អំពើ​ហិង្សា​៣​ម៉ោង​ក្រោយមក​ពេល​មានការ​គប់​គ្រឿងផ្ទុះ​ដាក់​ប៉ូលិស បណ្តាល​ឱ្យ​ប៉ូលិស​ច្រើន​សិប​នាក់​រង​របួស ។ ក្រោយ​ការ​ប៉ះទង្គិច​គ្នា បាតុករ​៣០​នាក់​ត្រូវ​ចាប់ខ្លួន ៕