ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ជួប​ពិភាក្សា​ជាមួយ​អង្គការ​ហា​ឆាន់​ខាំ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី០១ ​កញ្ញា ​​២០១៥​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើការ​ប្រជុំ​ពិភាក្សា​ជាមួយ​លោក ឃឹម យ៉ង់​អ៊ុ​ក ជា​ប្រធាន​អង្គការ​ហា​ឆាន់​ខាំ

ខេត្តសៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី០១ ​កញ្ញា ​​២០១៥​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើការ​ប្រជុំ​ពិភាក្សា​ជាមួយ​លោក ឃឹម យ៉ង់​អ៊ុ​ក ជា​ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ពី​ការ​សាងសង់សំណង់​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​កាប់​រាន​ព្រៃឈើ នៅ​ភូមិ​ត្រាំ​ង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ​ដោយ​មានការ​ចូលរួមពី​លោក អ៊ុំ រាត្រី  អភិបាលរង​ខេត្តបន្ទាយមានជ័យ ព្រម​ទាំង​អស់​លោ​ក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និងអាជ្ញាធរ​ស្រុក​ស្វាយ​លើ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលរង​ស្រុក​ស្វាយ​លើបានឱ្យ​ដឹង​ថា ក្នុង​ពេល​កន្លង​មកនេះ អង្គការ​ហា​ឆាន់​ខាំ ដែល​បាន​ធ្វើការ​បោះទីតាំង​នៅ​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ពុំ​បាន​សុំ​ច្បាប់ទំលាប់​ត្រឹមត្រូវទេ ហើយ​ថែម​ទាំង​​បាន​សាងសង់​អគារសិក្សា និងធ្វើការ​ឈួ​ស​ឆាយដី​ព្រៃ​ទៀត​ផង ។

តាម​ការ​បញ្ជាក់​របស់​លោក ឃឹម យ៉ង់​អ៊ុ​ក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ក៏​បានឱ្យ​ដឹង​ថា ការ​សាងសង់​អគារសិក្សា និងទី​គោរព​សាសនា​នេះ ក្នុង​គោលបំណងដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ជូន​ប្រជាជន ហើយ​កន្លង​មក​អង្គការបាន​ធ្វើការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងកសិកម្មដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ។​

លោកក៏​បានឱ្យ​ដឹង​ទៀត​ថា អង្គការ​របស់​លោក​បាន​បង្កើត​នៅ​ខេត្តបន្ទាយមានជ័យ​១​កន្លែង និងខេត្តសៀមរាប​១​កន្លែង តែ​នៅពុំ​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ខេត្តសៀមរាបទេ ។ ម្យ៉ាងទៀត​ការ​មក​ធ្វើ​សាលារៀន​នៅ​លើ​ទីតាំង​នេះគឺ​ដោយ​សារ​ចង់​​បំពេញ​បំណង​នៃ​សេចក្តី​ស្រឡាញ់​របស់​ភរិយា​របស់​លោកដែល​​ស្រឡាញ់​ទឹកដី​កម្ពុជា ហើយ​ចង់​ធ្វើ​អ្វីមួយដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា កាលពីមុន​ពេល​ភរិយា​គាត់​ទទួលមរណភាពដោយ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ប្រទេស​កូរ៉េ ហើយ​ក៏​បាន​មក​ទិញ​ដី​ព្រៃ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រាំ​ង​ពពេល ឃុំ​តា​សៀម មាន​ទំហំ៣៥០​ហិច​តា ​ក្នុង​នោះ​លោក​ក៏​បាន​ទទួល​នូវ​កំហុសឆ្គង​ដែល​ពុំ​បាន​ធ្វើ​ទៅ​តាម​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

​​លោក ពៅ ពិសិដ្ឋ ក៏​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួនដល់​ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ព្រមទាំង​បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ដល់​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ សូម​ជួយ​ធ្វើការ​ជាមួយ​អង្គការ​ហា​ឆាន់​ខាំ​ឱ្យ​បានស្គាល់​ច្បាស់​អំពី​របៀបរបប​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សំអាង​លោក​ជា​ថ្នាក់ដឹកនាំ​មួយ​រូបត្រូវ​តែ​ស្គាល់ច្បាស់​ពី​ការងារ​រដ្ឋបាលមុន​នឹង​ធ្វើការ​សាងសង់​អ្វីមួយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព