ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានបន្ថែម៖ នគរបាល​អន្តោ​ប្រ​វេស​ន៍​ចុះ​​ត្រួត​ពិ​និ​ត្យ​​​​វៀតណាម​ខុសច្បាប់​នៅ​​សង្កាត់​វាល​ស្បូវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ថ្ងៃ​ទី​១ កញ្ញា ២០១៥ នេះ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សិលា និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក​មាស ច័ន្ទ​ពិសិដ្ឋ បាន​ចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​ជា​ជនជាតិ​វៀតណាម​នៅ​ចំណុច​ឃ្លាំង​សិប្បកម្ម​ផលិត​ដែក​ដ៏​ធំ​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ថ្ងៃ​ទី​១ កញ្ញា ២០១៥ នេះ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សិលា និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក​មាស ច័ន្ទ​ពិសិដ្ឋ បាន​ចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​ជា​ជនជាតិ​វៀតណាម​នៅ​ចំណុច​ឃ្លាំង​សិប្បកម្ម​ផលិត​ដែក​ដ៏​ធំ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

ជា​លទ្ធផល​ជាក់ស្តែង ​​ការ​ចុះ​ត្រួត​ពិ​និ​ត្រ​ទីតាំង​សិប្បកម្ម​ផលិត​ដែក​ខាងលើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ចំនួន​១១​នាក់​ (​ប្រុស) ក្នុង​នោះ​ មាន​លិខិតឆ្លងដែន​ចំនួន​៤​នាក់ ប៉ុន្តែ​គ្មាន​លិខិត​អនុញ្ញាតការងារ​ត្រឹមត្រូវ ។ ចំណែក​៧​នាក់​​​ទៀត​គ្មាន​លិខិត​ឯកសារ​អ្វី​ទាំងអស់ ដូចនេះ​​ពួក​គេ​ទាំង​៧​នាក់ ត្រូវ​បាន​​ឃាត់ខ្លួន​ភ្លាម​ៗយក​ទៅអគ្គ​​នាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព