ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​បោះផ្សាយ​IPO​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជានា​ពេល​ឆាប់​ៗ​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ស​ប្ដា​ហ៍​មុន បាន​ទទួល​ការ​អនុម័ត​ជា​ផ្លូវការ​ពី​ផ្សា​រមូល​ប​ត្រ​ម​កម្ពុជា​(CSX)​ក្នុង​ការ​ចុះបញ្ជី​ដើម្បី​ចាប់ផ្តើម​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើក​ដំបូង​របស់​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ស​ប្ដា​ហ៍​មុន បាន​ទទួល​ការ​អនុម័ត​ជា​ផ្លូវការ​ពី​ផ្សា​រមូល​ប​ត្រ​ម​កម្ពុជា​(CSX)​ក្នុង​ការ​ចុះបញ្ជី​ដើម្បី​ចាប់ផ្តើម​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើក​ដំបូង​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​(PPSEZ)​កាលពី​ថ្ងៃ​ចន្ទ ។

លោកស្រី Carie Phou លេខាធិការ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា  នេះ​ជា​ឱកាស​ដ៏​សប្បាយ​រីករាយ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភី​អិ​ល​ស៊ី ហើយ​ជាមួយនឹង​ការ​អនុម័ត​នេះ ដើម្បី​ឈាន​មួយ​ជំហាន​ទៀត​ខិត​ទៅ​រក​ការ​ចេញ IPO​ឆាប់​ៗ​នេះ ។

លោកស្រី​បាន​ថ្លែង​ថា ៖ « ឥឡូវនេះ​យើង​កំពុង​រង់ចាំ​ការ​យល់ព្រម​ជា​ចុង​ក្រោយ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ដំណឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ» ។

កាលពី​នៅ​ថ្ងៃ​ទី​២១ សីហា កន្លង​ទៅ លោកស្រី Phou និង​ក្រុមការងារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​កណ្តាល​ធនាគារ Bangkok Bank នៅ​ទីក្រុង​បាងកក ជា​កន្លែង​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​បើក​សិក្ខាសាលា​ជាមួយ​ធនាគារ​ក្រុង​បាងកក សម្រាប់​វិនិយោគិន​ថៃ​និង​អន្តរជាតិ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ចាប់អារម្មណ៍​វិនិយោគ​បន្ថែម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ។

លោកស្រី Phou បាន​មាន​ប្រសាសន៍​បន្ត​ថា ៖ « យើង​ចង់​ទាក់ទាញ​វិនិយោគិន​ដែល​មាន​សក្តានុពល​ខ្ពស់​និង​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ។ ដោយសារ​តែ​មាន​អ​ស្ថិរភាព​ផ្នែក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​និង​គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​តំបន់ ។ យើង​ប្រាកដ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ អាច​ផ្តល់​ជូន​នូវ​ការ​គាំទ្រ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ជា​ច្រើន​នៅ​ក្នុង​បញ្ហា​នេះ » ។

មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ មាន​ក្រុមហ៊ុន​ចំនួន​ពីរ​បន្ថែម​ទៀត​កំពុង​រៀបចំ​បោះផ្សាយ​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហើយ​រំពឹង​ថា នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​មុន​ដំណាច់ឆ្នាំ​២០១៥ នេះ ។

មន្ត្រី​ដដែល​នេះ​បញ្ជាក់​ថា ៖ « ការ​បោះ​ផ្សារភាគហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា វា​មាន​ប្រយោជន៍​ដល់​ភាគី​ផ្សា​រមូល​ប​ត្រ និង​ភាគី​ក្រុមហ៊ុន ដោយ​ភាគី​ផ្សា​រមូល​ប​ត្រ នឹង​មាន​ភាគហ៊ុន​កាន់តែ​ច្រើន​បោះផ្សាយ ហើយ​វា​ក៏​ជា​ការ​ល្អ​មួយ​សម្រាប់​អ្នក​វិនិយោគ មាន​ជម្រើស​ចង់​ទិញ​ភាគហ៊ុន​ណាមួយ​ដែល​មាន​សក្ដានុពល​។ ចំពោះ​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​វិញ ក៏​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​ដែរ ជាក់ស្ដែង​ផ្នែក​ពន្ធដារ ដោយ​រដ្ឋ​នឹង​បន្ធូរបន្ថយ​លើ​ពន្ធ និង ព្យួរ​ទុក​នូវ​ពន្ធ​រំដោះ ដោយ​មិន​ចាំបាច់​បង់​ប្រចាំខែ រង់ចាំ​បង់​នៅ​ដំណាច់ឆ្នាំ​ជាដើម » ៕