ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អិុស្លា​ម​ចាប់ចង​ដុត​សម្លា.ប់​ជីវពល​ស៊ី​អីុត​4​នាក់​នៅ​អីុរ៉ា​ក់​ផ្សាយ​តាម​វី​ដេ​អូ

8 ឆ្នាំ មុន

ក្រុម​រដ្ឋ​អិុស្លា​ម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ សីហា នូវ​វី​ដេ​អូ​មួយ​បង្ហាញ​សមាជិក​ជីវពល​ស៊ី​អីុត​អីុ​រ៉ា​ក់​៤​នាក់​ត្រូវ​គេ ​ដុត​សម្លា.ប់​ទាំង​រស់ ។

ទ​ង្វើ​សាហា.វ​បែប​នេះ​ត្រូវ​ក្រុម​រដ្ឋ​អិុស្លា​ម​ចាត់​ទុក​ថា​ជា​ការ​សងសឹក

ក្រុម​រដ្ឋ​អិុស្លា​ម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ សីហា នូវ​វី​ដេ​អូ​មួយ​បង្ហាញ​សមាជិក​ជីវពល​ស៊ី​អីុត​អីុ​រ៉ា​ក់​៤​នាក់​ត្រូវ​គេ ​ដុត​សម្លាប់​ទាំង​រស់ ។

ទ​ង្វើ​សាហាវ​បែប​នេះ​ត្រូវ​ក្រុម​រដ្ឋ​អិុស្លា​ម​ចាត់​ទុក​ថា​ជា​ការ​សងសឹក​ក្រោយ​ពី​ពួក​ស៊ុន​នី​ត​ត្រូវ​ដុត​ សម្លាប់​ដែរ ដោយ​ពួក​ជីវពល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​អីុរ៉ា​ក់ ។

វី ​ដេ​អូ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​បណ្តាញ​អីុ​ន​ធើ​រ​ណេ​តរបស់ ​ពួក​ជី​ហា​ដ​បង្ហាញ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ដែល​ជា​សមាជិក​របស់​កងជីវពល HASHD SHAABI ត្រូវ​គេ​ចងដៃ ចងជើង​ព្យួរ​ឱ្យ​ផុត​ពី​ដី​មុន​ពេល​គេ​ដុត​ភ្លើង​ពីក្រោម​ខ្លួន​ពួក​គេ ដើម្បី​សម្លាប់​ដែល​មើលទៅ​គួរ​ឱ្យ​អាណោចអាធ័ម​បំផុត ។

វី​ដេ​អូ​ បង្ហាញ​ពី​យុទ្ធ​ជន​របស់​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ម្នាក់​ដែល​ពន្យល់​ថា ការ​ដុត​សម្លាប់​មនុស្ស​ទាំង​៤​នាក់​នេះ​ធ្វើ​ឡើងជា​ការ​សងសឹក​ឱ្យ​បុរស​ ស៊ុន​នី​តម្នាក់​ដែល​ត្រូវ​ពួក​ជីវពល​ស៊ី​អីុ​ត​ដុត​សម្លាប់​នៅ​ជិត​ទីក្រុង ​ហ្គា​ម៉ា ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អិុិ​ស្លា​ម ហើយ​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្វា​ល់​លូ​ចា ប្រមាណ​ជា​៥០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បា​ដា​ដ និង​ថា​ជន​ស៊ុន​នី​ត​៣​នាក់​ទៀត​ត្រូវ​ដុត​សម្លាប់​ក្នុង​ខេត្ត​ឌី​យ៉ា​ឡា​ ភាគ​ខាងកើត​អីុរ៉ា​ក់ ។

វី​ដេ​អូ​ឃ្លី​ប​រយៈពេល​ជាង​៥​នាទី​នេះ ក៏​រួម​បញ្ចូល​ឃ្លី​ប​មួយ​បង្ហាញ​ពី​បុរស​ស៊ុន​នី​តម្នាក់​ត្រូវ​គេ​ចាប់ចង​ ព្យួរ​លើ​ភ្លើង ខណៈ​ពួក​ជីវពល​ស៊ី​អីុត​នាំ​គ្នា​មើល ។ យុទ្ធ​ជន​ក្រុម​រដ្ឋ​អិុស្លា​ម​ម្នាក់​បិទមុខ​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​ និយាយ​ថា ពេល​នេះ​ការ​សងសឹក​កើត​មាន​វិញ ។ យើង​ធ្វើបាប​ពួក​គេ ដូចដែល​ពួក​គេ​ធ្វើបាប​យើង​ដែរ ។ យើង​ដាក់ទោស​ពួក​គេ​ដូច​ពួក​គេ​ដាក់ទោស​យើង​ដែរ ។ ជន​នេះ​ពុំ​បញ្ជាក់​ថា តើ​វី​ដេ​អូ​នេះ​ថត​នៅ​ទីណា​ឡើយ ។

ទោះបី​យ៉ាងណា ពួក​ជីវពល​ស៊ី​អីុត​ផ្ទាល់​គូសបញ្ជាក់​ក្នុង​វី​ដេ​អូ​មួយ​ថា ពួក​ដែល​ត្រូវ​គេ​ចាប់​ដុត​ទាំង​រស់​៤​នាក់​នេះ​ត្រូវ​ចាប់ ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ក្នុង​ឱកាស​នៃ​បេសកកម្ម​មួយ​នា​ តំបន់ NEKHEIH ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ពី​ទីក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​នៃ​ខេត្ត​អាន​បារ ភាគ​ខាងលិច​អីុ​រ៉ា​ក់ ។

កងកម្លាំង​ សន្តិសុខ​អីុ​រ៉ា​ក់ និង​ពួក​ជីវពល​ស៊ី​អីុ​ត​ក្រុម HASHD SHAABI បាន​ប្រយុទ្ធ​តតាំង​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ដើម្បី​ដណ្តើម​កាន់កាប់​បណ្តា​ទីក្រុង និង​ភូមិ​គន្លឹះ​ទាំងឡាយ​ក្នុង​ខេត្ត​នេះ ដែល​ជា​ខេត្ត​ធំ​ជាងគេ​របស់​អីុ​រ៉ា​ក់​ធ្លាក់​ក្នុង​ដៃ​ក្រុម​រដ្ឋ​អិុស្លា​ម ដែល​ត្រួតត្រា​ដែនដី​ភាគច្រើន​នៃ​ខេត្ត​អាន​បារ ហើយ​សាកល្បង​រុល​ទៅ​រក​ក្រុង​បា​ដា​ដ។

ការ​ដុត​សម្លាប់​សមាជិក​ កងជីវពល​ស៊ី​អីុត​ទាំងនេះ​នាំ​ឱ្យ​គេ​នឹង​ឃើញ​ដល់​ការ​ដុត​សម្លាប់​អ្នក​បើក ​យន្តហោះ​ជនជាតិ​ហ្ស៊​ក​ដា​នី​ម្នាក់​នៅ​ស៊ី​រី ដោយ​ក្រុម​រដ្ឋ​អិុ​ស្លា​ម ពេល​អ្នក​បើក​យន្តហោះ​នេះ​ជាប់​ក្នុង​ទ្រុង​ដែក​មួយ ៕