ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ដឹក​ទំនិញ​​លើស​ចំណុះរេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ម្ខាង​នៅ​តាម​ផ្លូវស្ទឹង​មាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ភេសជ្ជៈ​ធុន​ធំ​មួយ​គ្រឿងដឹក​ទំនិញ ( ទឹកក្រូច និង គោ​ជល់ ) លើស​ចំណុះ និង​សំពីងសំពោង​ខ្លាំង​ពេកមិន​អាច​ទ្រទម្ងន់​បានបានរេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ម្ខាង​ឡើង​លើ​មេឃ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ភេសជ្ជៈ​ធុន​ធំ​មួយ​គ្រឿងដឹក​ទំនិញ ( ទឹកក្រូច និង គោ​ជល់ ) លើស​ចំណុះ និង​សំពីងសំពោង​ខ្លាំង​ពេកមិន​អាច​ទ្រទម្ងន់​បានបានរេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ម្ខាង​ឡើង​លើ​មេឃ តែ​សំណាងល្អ​មិន​មាន​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់ ។

​​ហេតុការណ៍​​​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង៦​ល្ងាច​ ថ្ងៃ​ទី​៣១ ​សីហា ​​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ៣០​ម៉ែត្រ ក្នុងភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​រៀប​រាប់ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​ដឹក​ទំនិញ​ខាងលើ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-0863 បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​​ម្នាក់ តាម​បណ្តោយ​ផ្លូវ​៣០ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម ដោយ​រថយន្ត​ដឹក​ផ្ទុក​ពេញ​ទៅ​ដោយ​ទំនិញជា​គ្រឿង​ភេសជ្ជៈ ដែល​មាន​ដូច​ជា​ទឹកក្រូច ទឹក​ផ្លែ​ឈើ និង​គោ​ជល់​ជាដើម ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​រថយន្ត​មិន​អាច​ទ្រ​​ទម្ងន់​របស់​ទំនិញ​បានធ្វើ​ឱ្យ​​រថយន្ត​​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ច្រងាង​ៗ​ឡើង​លើកំពប់​គ្រឿង​ភេសជ្ជៈ​ខ្ចាយ​ពាសពេញ​ដងផ្លូវ ប៉ុន្តែ​​មិន​​​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

 ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរា​គន៍​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ដោយ​ឃើញ​ថា ករណី​ខាងលើមិន​បាន​បណ្តាលឱ្យ​មាន​របួស​ស្នាម​ដល់​អ្នក​ដទៃ ក៏​ដូច​ជាខូចខាត​នូវ​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ សមត្ថកិច្ច​សម្រេច​ប្រគល់​ទំនិញ និង​រថយន្ត​ទៅ​ខាងម្ចាស់​ដើម​គេ​វិញ​តែ​ម្តង​ទៅ៕