ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ LAND CRUISER បោះ​ពួយ​ទៅបុក​របង​ក្រុមហ៊ុន​ផលិត​ស្រា​ក្រឡាប់​៣​ជុំ ​​របួសធ្ងន់​៣​នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​រង​របួស​​ធ្ងន់​ក្នុង​​ហេតុ​ការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍រថយន្ត LAND CRUISER បោះពួយ​​ជ្រុល​ទៅ​បុក​របង​ក្រុមហ៊ុន​ផលិត​ស្រា

រាជ​ធានីភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​រង​របួស​​ធ្ងន់​ក្នុង​​ហេតុ​ការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍រថយន្ត LAND CRUISER បោះពួយ​​ជ្រុល​ទៅ​បុក​របង​ក្រុមហ៊ុន​ផលិត​ស្រា SKD ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​​៣ជុំ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១ ​កញ្ញា​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ ។
 
យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ដំបូង​គេ​ឃើញរថយន្ត​មួយ​គ្រឿង​ម៉ាក  LAND CRUISER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-6155  បើកបរ​ដោយ​បុរស​ម្នាក់​ និង​រួម​ដំណើរ​ជាមួយ​បុរស​ពីរ​នាក់​ទៀត ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នេះ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ម្ខាង​ជ្រុល​ទៅ​បុក​របង​របស់​ក្រុមហ៊ុន​ផលិត​ស្រា
SKD បណ្តាល​ឱ្យ​ធ្លាយ​បាក់​របង​៣​ផ្ទាំង​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​មិន​ទាន់​អស់ល្បឿនក៏​ក្រឡាប់​៣​ជុំ ធ្វើ​មនុស្ស​ដែល​នៅ​ក្នុង​រថយន្ត​រង​របួស​ធ្ងន់​ទាំង​បី​នាក់​តែ​ម្តង  ។

ភ្លាម​ៗ​អ្នក​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​ទៅ​សង្គ្រោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព