ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្ត​មសេនីយ៍​ត្រី ភ្ល​ន់ តា​រ៉ា នាំ​យក​​អំណោយ​ជូន​​ជនជាតិ​ឡាវ​៩៤៥​គ្រួសារ​​

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ​បាន​នាំ​យក​អង្ក​រដំណើប​និង​សាច់​ជ្រូក​ ជូន​បងប្អូន​ជនជាតិ​ឡាវ​៩៤៥​គ្រួសារ ​សម្រាប់​​ពិធី​បុណ្យ​កាន់​បិណ្ឌ​​ខាង​មុខ កាលពី​ថ្ងៃ​ទី​២៩ ​សីហា​ ២០១៥ ​នៅ​វត្តគយ​ម៉ែ​ង

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ​បាន​នាំ​យក​អង្ក​រដំណើប​និង​សាច់​ជ្រូក​ ជូន​បងប្អូន​ជនជាតិ​ឡាវ​៩៤៥​គ្រួសារ ​សម្រាប់​​ពិធី​បុណ្យ​កាន់​បិណ្ឌ​​ខាង​មុខ កាលពី​ថ្ងៃ​ទី​២៩ ​សីហា​ ២០១៥ ​នៅ​វត្តគយ​ម៉ែ​ង ​ឃុំ​គយ​ម៉ែ​ង ​ស្រុក​មង្គល​បុរី​ ។

លោក​ឧត្ត​មសេនីយ៍​ត្រី ភ្ល​ន់ តា​រ៉ា មេ​បញ្ជ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​​ ​​​ប្រជាពលរដ្ឋ​ដែល​មាន​ជនជាតិ​ដើម​ជា​ឡាវ​រស់នៅ​ឃុំ​គយ​ម៉ែ​ង ​ក្នុងស្រុក​មង្គល​បុរី ​ហើយ​ជិត​ដល់​​ការ​កាន់បិណ្ឌ​របស់​ជន​ជាតិ​​ឡាវ​​ផង​នោះ ​​។ លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱ​វាទ​​នាំ​យក​​អង្ក​រដំណើប​ និង​សាច់​ជ្រូក​ទៅ​​ចែក​ជូន​ប្រជាពលរដ្ឋ​៩​ភូមិ​មាន​ចំនួន​៩៤៥​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​​អង្ករ​ដំណើប​ចំនួន​៥​គីឡូក្រាម​ សណ្តែកបាយ​៤​គីឡូក្រាម​ និង​សាច់​ជ្រូក​ជាង​១​គីឡូក្រាម​ ។

លោក​បាន​បន្ត​ថា​​ ​​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​កំណើត​ជា​​ជន​ជាតិ​ឡាវ​នៅ​ក្នុង​ឃុំ​គយ​ម៉ែ​ង​នេះ ​ភាគ​​ច្រើន​​កាន់​ប្រពៃណី​ជន​ជាតិ​ដើម​ និង​ប្រពៃណី​ខ្មែរ​ ​ហើយ​ថ្ងៃ​បុណ្យ​កាន់បិណ្ឌ​របស់​ជន​ជាតិ​​ឡាវ​ធ្វើ​មុន​ពិធី​​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ​​៕