ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​លើ​សំណុំរឿង​មេឃុំ​ជ្រោយ​ស្វាយ​រឿង​ពុក​រលួយ​ទៅ​ថ្ងៃ​ទី​២៦ កញ្ញា

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​មេឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ពាក់ព័ន្ធ​ទទួល​សំណូក​ក្នុង​អំពើ​ពុក​រលួយ​ពី​ប្រជាពលរដ្ឋ

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​មេឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ពាក់ព័ន្ធ​ទទួល​សំណូក​ក្នុង​អំពើ​ពុក​រលួយ​ពី​ប្រជាពលរដ្ឋ​រកស៊ី ទិញ​​​លក់​ដី ។

ជន​ត្រូវ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លើក​មក​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៥ ខាង​មុខ នេះ​មានឈ្មោះ​ហា​យ ស៊ី​ន ជា​អតីតមេឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ដើមចម​បណ្តាល​ឲ្យ​ឈាន​ទៅ​ដល់​ការ​ប្រកាសសាលក្រមនោះ កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៥ អតីត​មេឃុំ​ហា​យ ស៊ី​ន ត្រូវ​បាន​កំលាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយធ្វើការ​ឃាត់ខ្លួន​នៅ​ក្នុង​ភោ​ជនី​ដ្នា​ន​តារា ក្បែរ​អគារ​បុរី​កីឡា​សង្កាត់​វាលវង់​ខណ្ឌ៧​ម​រា រាជធានី​ភ្នំពេញ ពេល​ទៅ​ទទួលយក​ស្រោមសំបុត្រ​ ​​ដែលក្នុង​នោះ​មាន​ទឹកប្រាក់​ចំនួន​៤.៣០០​ដុល្លារ​អា​មេ​រិ​ក ពី​លោក​ជំទាវ​ម្នាក់​ជាដើម​បណ្តឹង ។

ខណៈ​ពេល​កំពុង​ទទួលយក​ស្រោមសំបុត្រ​ដែល​មាន​ប្រាក់​៤.៣០០​ដុល្លារ​នោះ​ក៏​ត្រូវ​កំលាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​តែ​ម្តង​ទៅ ដែល​នោះ​អាច​និយាយ​បាន​ថា​ ជា​ការ​រៀបចំ​គំរោង​ចាប់ខ្លួន​មេឃុំ​ជ្រោយ​ស្វាយរួចទៅ​ហើយ ​ព្រោះ​បើ​តាម​ព័ត៌​មាន​ថា​ មេឃុំ​រូប​នោះ​ខូច​ណាស់ និង​ល្បីល្បាញ​នៅ​ស្រុកស្រែ​អំបិលរឿង​ស៊ីលុយ​កាក់​ពី​ប្រជា​ពលរ​ដ្ឋ និង​អ្នក​រកស៊ី​ទិញ​លក់​-​ដី ពេល​គេ​សុំ​ចុះ​ហត្ថលេខា​ម្តង​ៗ៕