ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​តី​តទា​ហាន​ខ្មែរក្រហម​ម្នាក់​​ធ្លាក់ខ្លួន​ពិការ​​ដោយសារ​សង្គ្រាម​ តែ​មិន​ត្រូវ​បាន​​គេ​ទ​ទួ​ល​ស្គាល់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លោក​អ៊ុ​ក នួន អាយុ​៥១​ឆ្នាំ ជា​អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់ ក្នុង​ចំណោម​អតីត​ទាហាន​ខ្មែរក្រហម​ចំនួន​៣៥៥​នាក់ ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​យោធិន​ពិការ ឬ​បាត់បង់​សមត្ថភាព​ដោយសារ​សង្គ្រាម​នៅ​ស្រុក​សំឡូត ។ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​គេ​ទទួល​បញ្ចូល​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​យោធិន​ពិការ ដើម្បី​ទទួល​បាន​ប្រាក់បៀវត្ស និង​ប្រាក់​ឧ​ប​ត្ថ​ម​គោលនយោបាយ​រាជរដ្ឋាភិបាល​ទេ

ខេត្តបាត់ដំបង ៖  លោក​អ៊ុ​ក នួន អាយុ​៥១​ឆ្នាំ ជា​អតីត​ទាហាន​ខ្មែរក្រហម​ម្នាក់ ក្នុង​ចំណោម​អតីត​ទាហាន​ខ្មែរក្រហម​ចំនួន​៣៥៥​នាក់ ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​យោធិន​ពិការ ឬ​បាត់បង់​សមត្ថភាព​ដោយសារ​សង្គ្រាម​នៅ​ស្រុក​សំឡូត ។ ប៉ុន្តែ​គាត់​មិន​ត្រូវ​បាន​គេ​ទទួល​បញ្ចូល​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​យោធិន​ពិការ ដើម្បី​ទទួល​បាន​ប្រាក់បៀវត្ស និង​ប្រាក់​ឧ​ប​ត្ថ​ម​គោលនយោបាយ​រាជរដ្ឋាភិបាល​ទេ បើ​ទោះជា​ក្រុម​គណៈកម្មការ​បាន​ពិនិត្យ និង​វាយ​ត​ម្លឺ​ៃ​ថា គាត់​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ក្ដី ។

ក្នុង​ជំ​ហ៊រ​ញ័រ​ច​ម្រ​ប់​ទប់ខ្លួន​ស្ទើរ​មិន​នឹង លោក​អ៊ុ​ក នួន បាន​និយាយ​ថា រូប​លោក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​យោធិន​ពិការ ក្នុង​ចំណោម​យោធិន​ពិការ​សរុប​៣៥៥​នាក់ ដែល​កាត់​រំសាយ​ចេញពី​ជួរ​កងទ័ព ដែល​ភាគច្រើន​ជា​អតីត​ទាហាន​​ខ្មែរក្រហម​នៅ​ក្នុងស្រុក​សំឡូត ។

លោក​អ៊ុ​ក នួន បន្ត​ថា កាលពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ ក្រុម​គណៈកម្មការ​ចម្រុះ​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​យោធិន​ពិការ ឬ​យោធិន​បាត់បង់​សមត្ថភាព​ទាំង​៣៥៥​នាក់ នៅ​ឯ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង ដើម្បី​បញ្ចូល​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​យោធិន​ពិការ​ទ​ទូល​ប្រាក់បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​រូប​លោក​ដែល​រង​របួស និង​មាន​អំបែង​គ្រាប់បែក​ជាប់​ពេញ​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃនេះ ត្រូវ​ក្រុម​អ្នក​វាយតម្លៃ​គ្រវីក្បាល​មិន​ទ​ទូល​ស្គាល់​ទេ ថែម​ទាំង​និយាយ​ថា «​មិន​ធ្ងន់ធ្ងរ​» ទៀត ។

រីឯ​អ្នក​វះកាត់​ពោះវៀន​ដុះ​ខ្នែង ឬ​ដាច់​ម្រាមដៃ​២ បែរជា​ក្រុម​គណៈកម្មការ​វាយ​នេះ​ចាត់​ទុក​ថា ជា​ជន​ពិការ ហើយ​បញ្ចូល​ឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​យោធិន​ពិការ​ទៅ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព