ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដល់​លោកស្រី​ ហ៊ុន សុខ​នៅ

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហមខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា ​​២០១៥ បាន​នាំ​យក​អំណោយ​​មាន ​ប្រាក់​​១​លាន​ ​ផ្លែ​ឈើ​មួយ​ចំនួន​​ ​និង​ទឹកដោះគោឆៅ​៤​យួរ​

​រាជ​ធានីភ្នំពេញ​ ៖ ក្រុមការងារ​អនុ​សាខា​កាកបាទក្រហមខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា ​​២០១៥ បាន​នាំ​យក​អំណោយ​​មាន ​ប្រាក់​​១​លាន​ ​ផ្លែ​ឈើ​មួយ​ចំនួន​​ ​និង​ទឹកដោះគោឆៅ​៤​យួរ​ ទៅ​ឧបត្ថម្ភ​ដល់​លោកស្រី ហ៊ុន សុខ​នៅ ​​​ដែល​មាន​​ជំងឺ​​​​​កំពុង​សម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ត្រូវការសង្គ្រោះ​បន្ទាន់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។

​លោក​ ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស​អនុ​សាខាកាកបាទក្រហម​ខណ្ឌ អមដំណើរ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ លោក​ស្រី អ៊ឹម ថា​វី ប្រ​ធាន​អនុ​សាខា​កាកបាទក្រហមខណ្ឌ លោក យិ​ន គា នាយក​រដ្ឋបាល​សាលា​ខណ្ឌ រួម​ជាមួយ​មន្ត្រីក្រោម​ឱវាទជា​ច្រើន​ទៀត​ផង​ដែរ​ ។

លោក ហែម ដា​រិ​ទ្ធិ បាន​ឲ្យ​ដឹង​ថា លោកស្រី ហ៊ុន សុខ​នៅ អាយុ​ជាង​៣០​ឆ្នាំ បម្រើ​ការងារជា​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​តាមដាន​កុមារ​ផ្ទុកមេរោគ​អេ​ដ​ស៏ អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្ត សាស្ត្រ​សង្គមរបស់​សាខា​កាកបាទក្រហមរាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​ភូមិ​សាមគ្គី​១ ​និង​ជា​ប្រធាន​ផ្សារសាមគ្គី ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍​សែន​ជ័យ ។ 

លោកស្រី​មាន​ជំងឺ​មហារីក​ស្បូន​ធ្ងន់ធ្ងរ​ និង​បាន​ចូល​ទៅសម្រាក​ព្យាបាល​ជំងឺ​​នៅក្នុង​មន្ទីរពេទ្យ​ខាងលើយូរថ្ងៃ​មក​ហើយ ​នៅ​មិន​ទាន់​បាន​ធូរស្បើយនៅឡើយ និង​ត្រូវការ​សង្គ្រោះ​បន្ទា​ន់​ពីសំណាក់​ក្រុម​គ្រូពេទ្យ​​ ។ ​​ដើម្បី​តបស្នង​ដល់ការ​ខិតខំ​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ ទើប​អនុសាខា​កាកបាទក្រហម ចុះ​សាកសួរ​សុខទុក្ខ និង​បាន​នាំ​អំណោយ​មួយ​ចំនួន​ឧបត្ថម្ភដល់​លោកស្រី ។

លោក​ ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ ​ក៏​បាន​ផ្ដល់​ជា​កម្លាំងចិត្តដល់លោក​ស្រី​កុំ​ឲ្យ​អស់សង្ឃឹម​ឲ្យ​សោះ ព្រោះ​លោកស្រីមិន​ឯកោ​នោះ​ទេ ដោយ​បាន​ថ្នាក់ដឹកនាំ មិត្តភក្ដិ​រួមការ​ងារ ឈឺឆ្អាល​ ជា​ពិសេសបាន​គ្រូពេទ្យ​ដ៏​ចំណាន​ៗ​ចាំជួយ​ព្យាបាល​ជំងឺ​​លោកស្រី​បានជា​សះស្បើយក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​បាន​ចូល​ធ្វើការងារ​ដូច​ដើម​ឡើង​វិញ​ ៕​​