ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​រក​ឃើញ​សម្ភារ​ផ្ទុះ​ប្រើ​ផលិត​គ្រាប់បែក​ហើយ​តាម​រក​ជនសង្ស័យ​2​នាក់​ទៀត

8 ឆ្នាំ មុន

ប៉ូលិស​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ សីហា ថា បណ្ដា​សម្ភារ​ផ្ទុះ​ដែល​ប្រើប្រាស់​សម្រាប់​ផលិត​គ្រាប់បែក​ច្នៃ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​នៅ​តំបន់​ជាយក្រុង​ក្បែរ​កន្លែង​ដែល​ជនសង្ស័យ​

ប៉ូលិស​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ សីហា ថា បណ្ដា​សម្ភារ​ផ្ទុះ​ដែល​ប្រើប្រាស់​សម្រាប់​ផលិត​គ្រាប់បែក​ច្នៃ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​នៅ​តំបន់​ជាយក្រុង​ក្បែរ​កន្លែង​ដែល​ជនសង្ស័យ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​បាងកក​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​មកនេះ ។

អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ថៃ​លោក ប្រា​វុ​ធ​ថា​វន​ស៊ី​រី អះអាង​ប្រាប់ AFP ថា យើង​បាន​រក​ឃើញ​បាវ​ជីគីមី​នានា បណ្ដា​នាឡិកា ប្រព័ន្ធ​វិទ្យុ​ព្រមទាំង​សម្ភារ​ឯទៀត​ៗ ដែល​ប្រើ​ក្នុង​ការ​ផលិត​គ្រាប់បែក​ច្នៃ​កាលពី​ថ្ងៃ​ទី​៣០ សីហា ក្នុងផ្ទះ​ល្វែង​មួយ ។ ប្រតិបត្តិការ​នោះ​ធ្វើ​ក្នុង​អគារ​មួយ​នៃ​សង្កាត់ មីន​ប៊ូ​រី នា​ជាយក្រុង​ភាគ​ឦសាន​ជា​កន្លែង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ។

២​ស​ប្ដា​ហ៍​ក្រោយ​ការ​វាយប្រហារ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៧ សីហា ប៉ូលិស​ថៃ​ពេល​នេះ​ផ្ដោត​លើ​បណ្ដាញ​ពួក​រត់ពន្ធ​ឯកសារ​ក្លែងក្លាយ​នានា សម្រាប់​ភេរវកម្ម​អន្តរជាតិ ។ បន្ទាប់​ពី​លើក​ឡើង​ពី​លទ្ធភាព​ផ្សេង​ៗ ទិស​ដៅ​ចុង​ក្រោយ​នៃ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ថៃ​ផ្ដោត​លើ​ការ​រត់ពន្ធ​ដែល​មាន​ឯកទេស​ក្នុង​ការ​ផលិត​លិខិតឆ្លងដែន​ក្លែងក្លាយ​ដែល​ចង់​សងសឹក​ចំពោះ​នយោបាយ​បង្ក្រាប​របស់​របប​យោធា​កាន់​អំណាច​នៅ​ថៃ ។

ប៉ូលិស​ថៃ​ក៏​រាយការណ៍​នា​ថ្ងៃ​ទី​៣១ សីហា ដែរ​ថា ជនសង្ស័យ​ថ្មី​២​នាក់​ទៀត ម្នាក់​ជានា​រី​ថៃ ហើយ​ម្នាក់​ទៀត​ជា បុរស​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ត្រូវ​តាម​រក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើ​ុ​ប​អង្កេត ។ នារី​ថៃ​នោះ​មានឈ្មោះ​ថា WANNA SUANSAN  អាយុ​២៦​ឆ្នាំ​ដែល​រស់នៅ​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត ក្នុងផ្ទះ​មួយ​ដែល​គេ​រក​ឃើញ​បណ្ដា​សម្ភារ​សម្រាប់​ផលិត​គ្រាប់បែក ៕